ទីក្រុងតូយ្យូៈ អ្នកស្រាវជ្រាវជនជាតិជប៉ុនបានទទួលជោគជ័យនូវការបណ្តុះសក់ នៅលើមនុស្សមាន
សក់ក្បាលទំពែកដោយចាក់ថ្នាំបញ្ចូលក្នុងរន្ធឫសសក់ដើម្បីបង្កើតកោសិកាឲ្យសក់ឡើងវិញ នេះបើ
តាមអ្វីដែលពួកគេប្រកាសកាលពីថ្ងៃពុធ នូវក្តីសង្ឈឹមថ្មីមួយនៃការព្យាបាលភាពទំពែក។ ការស្រាវជាវ
នេះដឹកនាំដោយលោកសាស្រ្តាចារ្យ Takashi Tsuji មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត ដោយក្រុម
បណ្តុះឫសសក់ និង ដាំឫសសក់នៅក្នុងស្បែកនៃកន្លែងដែលគ្មានសក់ដុះ។ សក់ដែលបានបណ្តុះនឹង
បន្តដុះឡើងវិញជាធម្មតាបន្ទាប់ពីសក់ចាស់បានជ្រុះ។ ពេលដែលកោសិកាទងសក់បានដុះជាកោ
សិកា ឬ ជាសរីរាង្គ ជាធម្មតាពួកវានឹងទាញយកកោសិកាសក់ថ្មីចេញពីសាច់ក្បាល ប៉ុន្តែលោក
សាស្រ្តាចារ្យ Tsuji និង អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថាឫសសក់ដុះលូតលាស់ល្អជាមួយកោសិ
កាទងសក់មនុស្សពេញវ័យ។ " ការសិក្សាថ្មីរបស់ពួកយើងបង្ហាញដូច្នេះថា វាមិនមែនសក្តានុពលទៅ
លើការព្យាបាលបណ្តុះសក់តែមួយនោះទេ ប៉ុន្តែវាក៏អាចជួយផ្តាស់ប្តូរសរីរាង្គរាយយុវជនឲ្យមានការ
លូតលាស់បានល្អផងដែរ។ ការរួមបញ្ចូលគ្នានៃវត្ថុដ៏មួយ និង វិទ្យាសាស្រ្តដ៏ទំនើប គឺយើងជឿជាក់ថា
វានឹងមានរីកចំរើនក្នុងការព្យាបាលមនុស្សគ្មានសក់ ហើយវាអាចឲ្យមនុស្សជាច្រើនប្រើកោសិកាផ្ទាល់
របស់ពួកគេចាក់បញ្ចូល ហើយពួកគេនឹងទទួលបានសក់ដ៏ស្រស់ស្អាតឡើងវិញ។ យើងនឹងចាប់ផ្តើម
បើកមន្ទីរពេទ្យព្យាបាលរោគមួយក្នុងរយៈពេលពីបីទៅប្រាំឆ្នាំទៀត ដូច្នេះយើងអាចព្យាបាលជំងឺពិត
ប្រាកដមួយជូនអ្នកជំងឺទូទៅបាន យើងនឹងចាប់ផ្តើមក្នុងរយៈពេលមួយទស្សវត្តន៍ទៀត។ យោងតាម
របាយការណ៍អ្នកស្រាវជ្រាវ Koh-ei Toyoshima បាននិយាយ។