ផ្កាយរណប NASA ពេលនេះ ក្រៅពីមានមុខងារស្វែងយល់អំពីអវកាស និងភពនានា វាក៏អាច
តាមដានបាតុភូតធម្មជាតិ និងព្យាករអំពីគ្រោះរាំងស្ងួត ឬទឹកជំនន់។ល។
បច្ចុប្បន្ន ផ្កាយរបស់ NASA ត្រូវបានគេបង្វែរទិសដៅ ងាកមកផ្ដោតទៅលើការតាមដានផែនដី
ពីលើលំហអាកាស ដោយសិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ និងលទ្ធផលរបស់វា។
ក្រោយពីការផ្អាកមួយរយៈពេល ចុងក្រោយ ផ្កាយរណប ទទួលភារកិច្ចតាមដានអាកាសធាតុ ដែលមានសមត្ថភាពព្យាករអំពីគ្រោះធម្មជាតិ ក៏ត្រូវបានគេកំណត់ថ្ងៃ ដើម្បីបាញ់បង្ហោះឡើងទៅ
កាន់គន្លងគោចរ។
SMAP គឺជាផ្កាយរណបដែលមានជំនាញខាងតាមដានការប្រែប្រួលនៃសំណើមនៅលើស្រទាប់
លើរបស់ផែនដី ហើយវាផ្ដល់រូបភាពអំពីសំណើម និងឥទ្ធិពលរបស់វា ទៅលើតំបន់នានា នៅ
លើផែនដី។ SMAP មានតួនាទីវាស់ជាតិសំណើមរបស់ផែនដី ក្នុងរយៈពេល ៣ថ្ងៃម្ដង ឬតិចជាង
នេះ។ បណ្ដាទិន្នន័យដែលប្រមូលបាន នឹងអាចព្យាករអំពីគ្រោះរាំងស្ងួត និងទឹកជំនន់ ជួយឱ្យ
មនុស្សមានវិធនាការជាមុន ក្នុងការទប់ទល់។
SMAP មានអង់តែន ដូចទៅនឹងដៃរ៉ូបូត អាចបម្លាស់ទី និងបង្វិលខ្លួនក្នុងរយៈពេល ៤វិនាទីម្ដង
ប្រការនេះនឹងជួយឱ្យបណ្ដាអង់តែន អាចបង្កើតផែនទីស្ដីអំពីកម្រិតនៃសំណើមរបស់ផែនដី។
ការគន់គូរអំពីកម្រិតនៃសំណើម ត្រូវបានធ្វើឡើង ដោយយោងទៅលើសញ្ញាម៉ៃក្រូវេវ។
ព័ត៌មានដែល SMAP រកបាន នឹងត្រូវបញ្ជូនមកផែនដី ដើម្បីធ្វើការវិភាគ ហើយទិន្នន័យទាំងនេះ
នឹងជួយឱ្យគេដឹងបានថា តំបន់ណាខ្លះ នឹងមានគ្រោះរាំងស្ងួត និងតំបន់ណាខ្លះ នឹងមានទឹក
ជំនន់។ ជាងនេះ វាថែមទាំងអាចប្រាប់ឱ្យដឹងអំពីទំនាក់ទំនងរវាងទឹកក្រោមដី វដ្ដរបស់ការបោន
និងលំនឹងរបស់អាកាសធាតុផងដែរ។
មុខងាររបស់ផ្កាយរណប SMAP នឹងជួយឱ្យមនុស្ស ត្រៀមខ្លួនសម្រាប់ទប់ទល់នឹងគ្រោះធម្មជាតិ
តាមគម្រោង ផ្កាយរណប SMAP របស់ NASA នឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរ
នាថ្ងៃទី ២៩មករាខាងមុខ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techtimes