បញ្ហាស្បែកមុខនិង ស្បែកខ្លួនស្ងួត អាចបណ្តាលឲ្យអ្នកមានអាការៈរមាស់ និងការឈឺ
ចាប់។ មានកត្តាជាច្រើនដែលបង្កឲ្យមានបញ្ហាស្បែកស្ងួត នេះគឺជាអ្វីដែលយើងត្រូវ
យកចិត្តទុកដាក់ថែរក្សាការពារស្បែក ឲ្យមានសំណើម។ ខាងក្រោមនេះ គឺជាវិធីមួយ
ចំនួន ដើម្បីថែរក្សាស្បែករបស់លោកអ្នកឲ្យមានសុខភាពល្អ និង ស្រស់ស្អាត!!!
១. ប្រើឡេការពារកំដៅ៖ ការពារនៅពេល ដែលអ្នកចេញក្រៅ ត្រូវកំដៅថ្ងៃ ព្រោះវា អាចធ្វើឲ្យ
ស្បែករបស់អ្នកស្ងួតខ្លាំង។ អ្នកគួរការពារស្បែក របស់អ្នកដោយប្រើឡេការពារកំដៅដែលមាន
SPF យ៉ាងតិច១៥%។ វាមិនត្រឹមតែជួយទប់ទល់នឹងបញ្ហាស្បែកស្ងួត ដែលអ្នកកំពុងមាននោះ
ទេ វាថែមទាំងជួយការពារឲ្យស្បែករបស់ភ្លឺរលោងទៀតផង។
២. ងូតទឹកក្តៅឧណ្ហៗ និង ប្រើប្រេងសារធាតុសំណើម ទៅក្នុងទឹក។
៣. ប្រើសាប៊ូឬក្រែមលាងសម្អាត ដែលមានជាតិសំណើមនៅពេលងូតទឹក។ សាប៊ូធម្មតាអាច
អាចធ្វើឲ្យស្បែកស្ងួត និង រោលស្បែក។ សាប៊ូ និង ក្រែមលាងសម្អាតដែលមានជាតិសំណើម
អាចជួយឲ្យស្បែកមានសំណើមឡើងវិញ។
៤. អ្នកត្រូវផឹកទឹកឲ្យបានច្រើន ព្រោះទឹកជួយផ្តល់សំណើម ដល់រាង្គកាយនិងស្បែកផងដែរ។
៥. ផ្តល់សារធាតុសំណើមដល់ស្បែកនៅពេលព្រឹកនិងពេលល្ងាច។ ប្រសិនបើស្បែករបស់អ្នក
ស្ងួតខ្លាំង អ្នកគួរប្រើប្រេង ដែលមានសារធាតុសំណើមច្រើន។ ប្រសិនបើ ស្បែករបស់អ្នកមិន
សូវស្ងួតទេ អ្នកអាចប្រើសារធាតុសំណើមធម្មតា។ វាអាចជួយឲ្យ កោសិកាស្បែកថ្មីលូតលាស់
ឡើងវិញ។
៦. ខាត់ស្បែករបស់អ្នក ជារៀងរាល់សប្តាហ៍។ ការខាត់ស្បែកជួយ លាងជម្រះកោសិកាស្បែក
ងាប់ និង ធ្វើឲ្យកោសិកាថ្មីលូតលាស់ មកជំនួសវិញ៕
ដោយ៖ វណ្ណៈ
ប្រភព៖ lookingtoday