ក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ Champions League 2011-2012 រវាងBayern-Chelsea
ក៏មានការយកចិត្តទុកដាក់តាមដានពីបណ្តារថ្នាក់ដឹកនាំប្រទេសផងដែរ។
សន្និសិទថ្នាក់កំពូល G8 កំពុងតែប្រព្រឹត្តឡើងនៅជុំរំDavid, Maryland ចំពេលដែលការប្រកួតវគ្គ
ផ្តាច់ព្រាត់Champions League រវាង Bayern Munich និង Chelseaកំពុងធ្វើការប្រកួត។ ហេតុដូច
នេះកម្មវិធីធប្រជុំរបស់បណ្តារថ្នាក់ដឹកនាំប្រទេសG8ក៏ទទួលរងឥទ្ធិពលព្រោះតែបរិយាកសដ៏រំភើប រន្ធត់នៃការប្រកួតដែលក្នុងពិភពបាល់ទាត់អន្ទះសាររង់ចាំ ជាពិសេសនាយករដ្ឋមន្ត្រីប្រទេសអង់
គ្លេសDavid Cameron និងនាយករដ្ឋមន្រ្តីប្រទេសអាឡឺម៉ង់Angela Merkel។
បណ្តារថ្នាក់ដឹកនាំប្រទេសផ្អាកការងារ មើលបាល់ទាត់
មានតែនាយករដ្ឋមន្ត្រីអង់គ្លេសប៉ុណ្ណោះដែលគាំទ្រChelsea
ការប្រកួតចវគ្គផ្តាច់ព្រាត់នេះមានតែក្លឹបមួយប៉ុណ្ណោះដែលទទួលជ័យជំនះ ហើយភាពសប្បាយ
រីករាយធ្លាក់ទៅលើក្រុមអ្នកគាំទ្ររបស់Chelsea។ វាគ្មានអ្វីគួរឲភ្ញាក់ផ្អើលដែលនាយករដ្ឋមន្រ្តី
David Cameron ទះដៃអបអរសាទរជ័យជំនះជាប្រវត្តិសាស្រ្តរបស់The Blues ចំណែកភាពសោក
សៅ មិនសប្បាយចិត្តក៏មានសំរាប់នាយករដ្ឋមន្ត្រីAngela Merkel។ រីឯអ្នកដែលពិបាកចិត្តនោះគឺ
លោកប្រធានាធិបតីសហរដ្ឋអាមេរិចBarack Obama ព្រោះមិនដឹងថានឹងត្រូវអបអរសាទរជាមួយ
លោកCameron រឺលោងលួមទុក្ខព្រួយជាមួយលោកស្រីMerkel៕
ដោយ៖ nano
ប្រភព៖ 24h