CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ សម្លរម្ជូរគ្រឿងសាច់គោ

គ្រឿងផ្សំ
-សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ)
-ត្រកួន 


របៀបធ្វើ៖
-ហាន់​សាច់គោជា​បន្ទះតូចៗ
-បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម​ សណ្តែកដីលីង។
-ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
-ដាក់គល់ស្លឹកគ្រៃបុក និង ប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នា។ 
-ដាក់ម្ជូរ​សណ្តាន់ ឫ អំពិលទុំ រួច​ដាក់ទឹកត្រី អំបិល ស្ករបិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ 
-ថែមទឹករំងាស់ មួយស្របក់ អោយសាច់គោផុយ​ រួច​ភ្លក់រសជាតិប្រៃ ឬ ផ្អែម ជា​​ការ​ស្រេច។
-ត្រកួន​ត្រូវកាត់​ខ្លីៗ  ចាំ​ពេល​រៀប​ញ៉ាំ​ ចាំ​ដាក់​ចូល​ ទើប​នៅ​ពណ៌​បៃតង​ស្រស់ ហើយមាន​រស
ជាតិឆ្ងាញ់ មិនរលួយពេក។

ដោយ៖ វណ្ណៈ
ប្រភព៖ Cambodian Cooking


Tags: Lifestyle Khmer Food