CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាភ្ញៀវទេសចរ ត្រូវបានគេជួយសង្គ្រោះអោយមានសុខ
សុវត្តិភាពហើយ បន្ទាប់ពីពួកគេបានសំរេចលោតចុះចូលទឹកទន្លេ River Thames ទីក្រុងឡុង
ដ៏ ប្រទេសអង់គ្លេស បន្ទាប់ពីកូនតូចទេសចរណ៍របស់ពួកគេបានឆាបឆេះផ្នែកខាងមុខដោយ
មិនបានដឹងមូលហេតុ   នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានស្កាយ  ដែលទើប
តែបានធ្វើការចេញផ្សាយ កាលពីវេលាព្រឹកមិញនេះ។

គួររំឭកផងដែរថា ក្រុមមនុស្សដែលត្រូវបានគេជួយសង្គ្រោះនោះ មានសមាជិកដល់ទៅ ៣០
នាក់ ដោយនៅក្នុងនោះ មានភ្ញៀវទេសចរ ២៨ រូប និ ងនាវិក ២  នាក់ផ្សេងទៀត ។  លើសពី
នេះ   ប្រភពសារព័ត៌មានដដែលគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ភ្លាមៗនោះ ក៏មាន
ការចុះជួយអន្តរាគមន៍  ពីសំណាក់មន្រ្តីជំនាញផងដែរ   បន្ទាប់ពីបានដឹងឭនូវករណីជួបនឹង
គ្រោះថ្នាក់ឆេះកូនទូកទេសចរណ៍មួយនេះ។

យ៉ាងណាមិញ ជាសំណាងល្អ ពុំមាននរណាម្នាក់ បានទទួលរងរបួសដល់ថ្នាក់ស្លាប់បាត់បង់
ជីវិតនោះទេ        ពោលគឺ  ពួកគេមួយចំនួនតូច  បានទទួលរងរបួសស្រាល ដោយការឈ្លក់
នឹងផ្សែង និងមានភាពតក់ស្លុតតែប៉ុណ្ណោះ  ខណៈពេលដែលមកទល់នឹងខណៈនេះ ពួកគេ
ដែលត្រូវជាភ្ញៀវទេសចរនោះក៏កំពុងតែទទួលយកការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុង
ស្រុកមួយកន្លែង។

គួរបញ្ជាក់ផងដែរថា  ក្រុមមន្រ្តីមានសមត្តកិច្ចបានអះអាងអោយដឹងថា មូលហេតុដែលបាន
បណ្តាលអោយមានការឆាបឆេះលើកនេះ ពិតជាមិនទាន់បានដឹងច្បាស់នោះទេ ស្របពេល ដែលករណីការតាមដានស៊ើបអង្កេតរកមូលហេតុពិត របស់ក្រុមមន្រ្តីជំនាញ នៅតែបន្តមាន
នៅឡើយ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)

- មានករណីបំផ្ទុះគ្រាប់បែកកណ្តាលក្រុង សម្លាប់មនុស្ស ៣ នាក់ ច្រើននាក់ ផ្សេងទៀត
រងរបួស

- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ

- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ
មានមុខស្រដៀងទៅនឹង មនុស្ស

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

ដោយ ៖ សំណាង
ប្រភព ៖ ស្កាយ


Tags: Thames Duck Boat Fire London England UK