CamNews

មិនគួរឲ្យជឿ 

វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបេក្ខភាព កំពូលអ្នកប្រមាញ់ក្រពើ គាតនៅតែបន្តក្លាយ
ជាបេក្ខភាពបំបែកកំណត់ត្រាពិភពលោកដដែល  បន្ទាប់ពីទទួលបាននូវសមិទ្ធផលដែលជា
ស្នាដៃថ្មីមួយផ្សេងទៀត នោះគឺ ការប្រមាញ់ក្រពើយក្ស មានទម្ងន់ធ្ងន់បំផុត ​ សឹងតែមិនធ្លាប់
មាន ពោលគឺ មានទម្ងន់ដល់ទៅ ៥០០ គ.ក  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពី
គេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

លើសពីនេះ  ប្រភពសារព័ត៌មានដដែលអះអាងបន្ថែមអោយដឹងថា  កំពូលបេក្ខភាពអ្នកប្រ
មាញ់ក្រពើយក្សរូបនេះ​ មានឈ្មោះថា  Drew Baker ជាពលរដ្ឋមកពីរដ្ឋ Arkansas សហរដ្ឋ
អាមេរិក។

គួរបញ្ជាក់ផងដែរ   ទម្រាំតែទទួលបាននូវសមិទ្ធផលស្នាដៃ ដ៏ជោគជ័យចុងក្រោយមួយនេះ
ដោយរក្សា បាននូវដំណែងកំពូលអ្នកប្រមាញ់នោះ  លោក  Baker  បានចំណាយពេលដល់
ទៅជាង ៤០ នាទី ក្នុងការតាមប្រមាញ់វា មុននឹងធ្វើការបាញ់សម្លាប់ចំក្បាល ។  យ៉ាងណា
មិញ ទីភ្នាក់ងារសារព័ត៌មានបរទេសផ្សេងទៀត ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយគាត់ផងដែរ
ដោយនៅក្នុងនោះ គាត់បានគូសបញ្ជាក់អោយដឹងថា  វាពិតជាមិនមានងាយស្រួលនោះទេ
ហើយអ្វីដែលខ្ញុំបាទប៉ាន់ស្មាន នោះគឺ ខ្ញុំអាចនឹងទទួលបានសាច់វាប្រមាណជិត២០០ គ.ក
ដោយនៅក្នុងនោះ  ខ្ញុំបាទសង្ឃឹមថា ក្បាលក្រពើកំណាចមួយនេះ  នឹងយកទៅធ្វើការដាក់
តាំងបង្ហាញជាសាធារណនៅសារមន្ទីរ ក្រុង Arkansas ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម៖

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត
ស្ទើរតែទាំងស្រុង

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិ
ភពលោក

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល
(មានវីដេអូ)

ដោយ ៖ សំណាង
ប្រភព ៖ huffingtonpost


Tags: Alligator Drew Baker Arkansas USA US Unites State