កាលពីថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ បណ្ដាញសង្គម Facebook Update នូវកម្មវិធីរបស់ខ្លួន
សម្រាប់ iOS ដែលបានបញ្ចូលមុខងារ Calling ពីគណនីមួយទៅកាន់ គណនីមួយទៀតនៅលើ
Facebook ដោយឥតគិតថ្លៃ។
តាមការពិតទៅសេវាកម្មមួយនេះ ត្រូវបានដាក់ចេញកាលពី១ខែមុនមក ប៉ុន្តែត្រូវបានរក្សាទុក
ដោយខាង Facebook មិនទាន់អនុញ្ញាតឲ្យអតិថិជនប្រើ។ អ្នកនាំពាក្យរបស់បណ្ដាញ Facebook
បានថ្លែងឲ្យដឹងថា អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា អាចធ្វើការ Call ដោយ
មិនគិតថ្លៃតាមរយៈ Wi-Fi ពីគណនីមួយទៅកាន់គណនីមួយ ប៉ុន្តែមិនបានបញ្ជាក់ថា សេវាកម្មនេះ
ផុតកំណត់នៅពេលណា ឬក៏ដាក់ឲ្យដំណើរការជរៀងរហូតនោះទេ។
លក្ខណៈដែលក្រុមហ៊ុន Facebook ដាក់ឲ្យប្រើនេះគឺដូចគ្នាទៅនឹងកម្មវិធី Skype និង Viber ប៉ុន្តែ
កាលពីខែកុម្ភៈកន្លងទៅ; Skype បានចេញមុខបកស្រាយថា ខ្លួនមិនបាននៅពីក្រោយក្នុងការបង្កើត
មុខងារ Calling របស់ Facebook ដូចអ្វីដែលព័ត៌មានជាច្រើន បានចុះផ្សាយនោះទេ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម
Facebook មានចំនួន ១ពាន់លាននាក់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល