CamNews

សម្រស់ 

វិធីងាយៗ ជួយថែរក្សា សម្រស់ឱ្យនៅក្មេង ជាងអាយុ និង ស្បែកសម៉ដ្ឋ ភ្លឺរលោង

ផ្លែការ៉ុត  ជាប្រភេទអាហារម្យ៉ាង មានរសជាតិ  ឆ្ងាញ់ពិសា  អាចទទួលទានបាន  នៅស្រស់ៗ
ឬធ្វើជាទឹកផ្លែឈើ ដែលមានអត្ថប្រយោជន៍ច្រើន ចំពោះ ការថែរក្សាសុខភាពស្បែក សម្រស់
និង ធ្វើឱ្យសម្រស់នៅក្មេងវ័យ ជាងអាយុ។

សម្រស់ គឺជាផ្នែកមួយ ដ៏សំខាន់ ចំពោះស្រ្តីគ្រប់រូប ដែលមិនអាចខ្វះបាន ដើម្បីបង្ហាញពីភាព
ស្រស់ស្អាត និង ភាពទាក់ទាញ ពីមនុស្សនៅជុំវិញខ្លួន។ ខាងក្រោមនេះ   មានវិធីសាស្រ្តដ៏ល្អ
មួយចំនួន ជួយឱ្យសម្រស់ និង ស្បែក សម៉ដ្ឋ ភ្លឺរលោង មានសុខភាពល្អ។

១/ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ៖ ការ៉ុត ជាអាហារម្យ៉ាង សម្បូរណ៍ទៅដោយសារធាតុ beta-
carotene និងសារធារ antioxidant ខ្ពស់  ដែលជួយរំលាយអាហារបានទៀងទាត់ល្អ និង កាត់
បន្ថយកោសិកាចាស់
ៗ ធ្វើឱ្យសម្រស់នៅក្មេងវ័យ ជាងអាយុ៕

២/​​ ស្បែកសម៉ដ្ឋ ភ្លឺរលោង៖ ការ៉ុត ត្រូវគេប្រើប្រាស់ធ្វើជាម៉ាសបិទ ដើម្បីថែរក្សាស្បែកមុខ
ឱ្យសម៉ដ្ឋ ស្រស់ស្អាត តាមបែបធម្មជាតិ។ វិធីធ្វើ៖ យកផ្លែការ៉ុត បុកឱម៉ដ្ឋ  លាយជាមួយទឹក
ឃ្មុំ  កូរឱ្យសព្វ រួចបិទនៅលើមុខ ទុករយៈពេល ១០ ទៅ ១៥នាទី៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle Benefits of Carrots