យប់មិញនេះ ក្រុមបាល់ទាត់ ធំៗរបស់ English Premier League បានប្រកួត ជាមួយគ្នា ក្នុងថ្ងៃតែ មួយដែល ពួកគេ សុទ្ធតែ មានជ័យជំនះ ចាញ់តែក្រុម Liverpool មួយគត់ ។
ក្រុមបាល់ទាត់ Manchester United ក្នុងតង់ទី ១ បានធ្វើអោយ David Moyes បែកញើស ប៉ុន គ្រាប់ ពោតព្រោះថា ក្រុមម្ចាស់ផ្ទះ Hull City បាននាំមុខ ២ ទល់ ០ មុន ។ តែចូលមកដល់ តង់ទី ២ បិសាច ក្រហម តាមបាន ស្មើវិញ ហើយបន្ថែម ដោយគ្រាប់ Own Goal របស់ Hull City ទៀត ធ្វើ អោយក្រុម Manchester United ឈ្នះក្នុង លទ្ធផល ២ ទល់ ៣ ។
ចំណែកក្រុម Chelsea វិញ ឈ្នះក្រុម Swansea យ៉ាងត្រដាប ត្រដួសក្នុង លទ្ធផល ១ ទល់ ០ ។ មកមើល Arsenal វិញបំបាក់ ក្រុម West Ham ក្រៅដី ក្នុងពិន្ទុ ១ ទល់ ៣ ។ អនិច្ចារ តែក្រុម Liverpool ប៉ះជាមួយ Man City ក៏ចាញ់ ខុសគេតែឯង ក្នុងលទ្ធផល ២ ទល់ ១ ៕
ដោយ ៖ កុសល
ប្រភព ៖ k14