CamNews

ទូរស័ព្ទ 

Galaxy S4 Mini ប្រើប្រាស់ Chip Dual Core, អេក្រង់ qHD

លទ្ធផលពី Application Benchmark Antutu បានឲ្យឃើញថា Galaxy S4 Mini បង្ហាញខ្លួនជាមួយ
នឹងឈ្មោះកូដ GT-I9195, ត្រូវបានបំពាក់នូវរូបសណ្ឋានមធ្យម មិនខ្លាំងដូច Galaxy S4 ទេ។

ស្មាតហ្វូននេះ ប្រើប្រាស់ chipset Snapdragon 400 Krait 200 dual core ល្បឿន 1,7 GHz, រួម
ជាមួយ chip ក្រាហ្វិក Adreno 305 ដែលមានរូបសណ្ឋានប្រហាក់ប្រហែល Galaxy Mega 6.3។
ចំនុចដែលគួរឲ្យចាប់អារម្មណ៍គឺ S4 Mini នៅតែមាន RAM ដល់ 1,5 GB និងប្រើប្រាស់ Android
4.2.2 Jelly Bean ដូចរៀមច្បង version Full HD 5 inch ដែរ។

ទន្ទឹមនឹងនោះ ព័ត៌មានពី Antutu បានដឹងថា S4 "ពង្រួមតូច" មានអេក្រង់កំរិតពន្លឺ qHD (540 x 960
pixel) ជាមួយទំហំ 4,3 inch តូចជាង S4 ចំនួន 0,7 inch និងធំជាង S III Mini កាលពីឆ្នាំមុន។ ស្មាត
ហ្វូនមានកាមេរ៉ាក្រោយទំហំ 8 MP និងកាមេរ៉ាមុខទំហំ 2,1 MP រួមជាមួយមេម៉ូរីក្នុងទំហំ 8 GB។

បច្ចុប្បន្ន Samsung គ្រាន់តែបញ្ជាក់ថា នឹងមាន Galaxy S4 Mini ប៉ុន្តែនៅមិនទាន់ឲ្យដឹងពីកាល
បរិច្ឆេទ នៃការបង្ហាញខ្លួន ក៏ដូចជាតំលៃលក់ នៅឡើយទេ។ តាមប្រភពពីគេហទំព័របច្ចេកវិទ្យា
មួយចំនួន បានឲ្យដឹងថា Samsung នឹងធ្វើការបង្ហាញខ្លួនស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ ដែល
នឹងប្រារព្ធឡើងនៅថ្ងៃទី ២០ ខែមិថុនា ខាងមុខនេះ នៅប្រទេសអង់គ្លេស៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 Mini dual-core chips qHD screen samsung hightech