សហរដ្ឋអាមេរិក បាននិយាយដោយផ្ទាល់ថា មនុស្សភាគច្រើនដែលសិក្សានៅវិទ្យាស្ថានខុង
ជឺ មិនអាចបន្តស្នាក់នៅបានទៀតទេ ព្រោះ J-1 visas មិនអាចមានសិទ្ធិ ពន្យាពេលបានដូច
មុនឡើយ។ នោះមានន័យថា ពួកគេត្រូវតែចាកចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីទិដ្ឋការអស់
សុពលភាព។ សាលារៀនខុងជឺពេលបច្ចុប្បន្ន ហាក់បីដូចជាមានឥទ្ធិពលខ្លះៗមកលើអាមេរិក។
សាលារៀនអំពីទស្សនៈខុងជឺ ទើបតែត្រូវបានបង្កើតឡើងថ្មីៗនេះក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ
ហាក់ដូចជាមានឥទ្ធិពលខ្លាំងមកលើសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក។ វិទ្យាស្ថាននេះ
មានសាខាទាំងអស់ ៦៩១ នូវទូទាំងពិភពលោក ក្នុងនោះ មាន ៦៩សាខានៅសហរដ្ឋអាមេរិក។
អ្វីដែលគួរអោយភ័យខ្លាចនោះ គឺសាលារៀននេះបានបង្កើតយ៉ាងឆាប់រហ័ស ហើយតំរូវអោយ
សិស្សរៀនជាភាសាចិនទៀតផង។
បន្ទាប់ពីពួកអេស្ប៉ាញចាកចេញទៅ ភាសាចិនជាភាសាទីមួយដែលបានមកបង្រៀននៅ
សហរដ្ឋអាមេរិកមុនគេ។ ជាមួយគ្នានេះដែរ នៅពេលដែលសាលារៀនខុងជឺនេះមកដល់
ប្រជាជនអាមេរិកភាគច្រើន បានរៀនភាសាចិនយ៉ាងស្ទាត់ជំនាញ។ គ្រូបង្រៀនស្ម័គ្រចិត្រ
ភាគច្រើន ត្រូវបានអញ្ជើញទៅបង្រៀននៅសាលារៀនអាមេរិក។
អាមេរិកបានបន្តថា ការជះឥទ្ធិពលមួយទៀតនោះគឺ វប្បធម៌អាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង
បន្ទាប់ពីភាសា និងទស្សនៈខុងជឺបានមកសាបព្រោះនៅលើទឹកដីអាមេរិក។ អាមេរិកបានបន្ថែម
ទៀតថាការធ្លាក់ចុះខ្សោយនៃវប្បធម៌ប្រទេសមួយ មានន័យថា ការធ្លាក់ចុះនូវផ្នែក ទស្សនៈវិទ្យា
នយោបាយ សិល្បៈនិងអក្សសាស្រ្តផងដែរ៕
ដោយ៖ សារិន
ប្រភព៖ beijingshots