វិស័យកីឡាបាល់ទាត់អាហ្វ្រិក បានផលិត និង បង្វឹកកំពូលកីឡាករល្អៗ ជាច្រើនដែលល្បី
ជោគជ័យពេញទូទាំងពិភពលោក ។ ពេលនេះចូលមកដល់កំពូលកីឡាករទាំង ៥ ដែលចេញ
ពីអាហ្វ្រិកហើយល្បីនៅ Premier League ៖
5. Jay-Jay Okocha ជាកីឡាកររបស់ Bolton ក្នុងឆ្នាំ ២០០២ ដល់ ២០០៦ ។
4. Lucas Radebe ក្នុងកំឡុងឆ្នាំ ១៩៩០ ដល់ ២០១០ Radebe ធ្វើជាមេក្រុម ហើយបានដឹក
នាំ និង ជួយក្រុម Leed United ទទួលបានលេខ ៤ ម្តង លេខ ៣ ម្តង នៅ Premier League
ហើយក៏បានទៅលេងនៅ Champion League ទៀតផង ។
3. Yakubu Aiyegbeni លេងអោយក្រុម Portsmouth, Middlesbrough និង Everton ក្នុងរយៈ
ពេល ៨ ឆ្នាំ Yakubu ស៊ុតបាល់បានច្រើនមិនតិចទេ ។
2. Nwankwo Kanu ជាកីឡាកររបស់ Arsenal ក្នុងពេលនៅ Arsenal គេបានឈ្នះពានរង្វាន់
Premier League ២ ដង FA CUP ២ ដង ។
1. Didier Drogba អស់លោកអ្នកពិតជាបានស្គាល់ព្រោះ Drogba ល្បីខ្លាំងណាស់នៅអង់គ្លេស
ជាកីឡារបស់ Chelsea ចូលរួមសំរេចបំណងរបស់ Chelsea រាប់មិនអស់ទេ ហើយក៏ត្រូវបាន
Chelsea លើកជាកីឡាលេងល្អបំផុតក្នុង ៥០ ឆ្នាំចុងក្រោយរបស់ Chelsea ៕
ដោយ ៖ កុសល
ប្រភព ៖ k14