លោក Mourinho ហាក់ដូចជាកំពុងតែ ធុញថប់នឹងក្រុម Real Madrid ជាខ្លាំងទោះបីជាក្រុមកំពុង
តែដំណើរការទៅយ៉ាងល្អក្ដីក៏លោកនៅតែមានកាយវិការមិនសមរម្យជាមួយក្រុមនេះទាល់តែ
សោះ ហើយព័ត៌មានចុងក្រោយពី Real Madrid បានឱ្យដឹងថាសម្រាប់គ្រូបង្វឹករូបនេះអាចចាក
ចេញបានពីក្រុម Real Madrid ប៉ុន្តែ Ronaldo មិនអាចចាកចេញបាននោះទេ ព្រោះ Real សង្ឃឹម
លើ Ronaldo មិនមែនសង្ឃឹមលើ Mourinho នោះទេ។
ក្នុងការធ្វើស្ថិតិចុងក្រោយលើ Ronaldo ក្នុងការលេងឱ្យ Real ចាប់ពីឆ្នាំ ២០០៩ មកដល់ពេលនេះ
Real ប្រកួតសរុប ១៩៦ ប្រកួត ក្នុងនោះគ្មានវត្តមានរបស់ Ronaldo ២៤ ប្រកួត ហើយឱកាសស៊ុត
ខុសរបស់ Ronaldo មាន ២៥ ភាគរយ និងឱកាសក្នុងការបំបាក់ Ronaldo គឺមានតែ ១១ ភាគរយ
ប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក្នុង ១៧២ ប្រកួតគេរកបានគ្រាប់បាល់ចំនួន ៤៦៥ គ្រាប់ដែលស្មើរ
នឹងមធ្យមភាគ ២.៧ គ្រាប់ក្នុងមួយប្រកួត ហើយបើគេនិយាយឱ្យស្រួលស្ដាប់ទៅគឺវាសនារបស់
Real គឺពឹងលើ Ronaldo។ ដូចនេះហើយសម្រាប់លោក Mourinho ចាកចេញគឺគ្មានបញ្ហាព្រោះ
Real Madrid មាន Ronaldo៕
ដោយ៖ ផានិត
ប្រភពពី៖ K14