CamNews

សុខភាព 

ការទទួលទានខ្លាញ់ត្រី កាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺដាច់​ សរសៃឈាមខួរក្បាល

អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស និងអាល្លឺម៉ង់បាននិយាយថា ការទទួលទានខ្លាញ់ត្រី ២ដងក្នុងមួយ សប្តាហ៍ មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់នៃការកើតជំងឺ ដាច់សរសៃឈាមខួរក្បាល។

ទោះបីជាយ៉ាងណាក្តី ការសិក្សាដែលបានចេញផ្សាយ នៅក្នុងគេហទំព័រ ទស្សនាវដ្តីវេជ្ជ ពេទ្យរបស់ចក្រភពអង់គ្លេស បាននិយាយថា ការទទួលថ្នាំ ដែលធ្វើពីខ្លាញ់ត្រី មិនអាចទទួលបានប្រសិទ្ធភាព ល្អដូចជាការទទួលទានខ្លាញ់ ត្រីស្រស់ឡើយ។

លោក Dr. Rajiv Chowdhury មកពីមហាវិទ្យាល័យខេមប្រ៊ីដ របស់ចក្រភពអង់គ្លេស ព្រមទាំងលោក Oscar H. Franco នៃមហាវិទ្យាល័យ Erasmus MC Rotterdam របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថាការ ទទួលទានខ្លាញ់ត្រី និងអាស៊ីដខ្លាញ់ដែល សំបូរទៅដោយ អាស៊ីតខ្លាញ់ អូមេហ្គា ៣ ជាប្រចាំ អាចជួយកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតជំងឺបេះដូង និងជំងឺដាច់សសៃខួរ ក្បាលបានមួយភាគធំ។

ជាមួយគ្នានេះដែល ការសិក្សានេះក៏បានធ្វើតេស្តលើ អ្នកស្ម័គ្រចិត្តជិត ៨០០.០០០នាក់ នៅក្នុង១៥ប្រទេស ដោយក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៏ទំនាក់ ទំនងរវាងការប្រើប្រាស់ ខ្លាញ់ត្រីនៅក្នុងជីវភាព ប្រចាំថ្ងៃ និង ស្ថានភាពសុខភាពរបស់ពួកគេ។

ដោយឡែកការសិក្សាក៏បានបង្ហាញឲ្យឃើញថា អ្នកដែលបានបញ្ចូល ខ្លាញ់ត្រីនៅក្នុងរបបអាហារ ពួកគេអាចកាត់ បន្ថយគ្រោះថ្នាក់នៃការ កើតជំងឺបេះដូង និងជំងឺដាច់សសៃ ខួរក្បាលពី ៦ ទៅ ១២ ភាគរយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh