ខ្សែបំរើវ័យ ៣៤ ឆ្នាំរបស់ Chelsea កីឡាករ Frank Lampard កំពុងតែជិតចប់កុងត្រាជាមួយក្រុម
Chelsea ហើយប្រហែលជាក្នុងពាក់កណ្ដាលរដូវកាលនេះនៃ BPL ហើយគេប្រហែលជាមិននឹង
បន្តកុងត្រាថ្មីនោះទេ ដែលព័ត៌មាននេះបានធ្វើឱ្យអ្នកដឹកនាំក្រុមជាច្រើនកំពុងតរំជើបរំជួលត្រៀម
ខ្លួនក្នុងការចរចារកុងត្រាជាមួយកីឡាករដ៏ឆ្នើមរូបនេះ។
ក្នុងនោះមានមនុស្សម្នាក់ដែលកំពុងតែសម្លឹងមើលយ៉ាងជិតដិតដល់ Lampard នោះគឺ Sir Alex
Ferguson។ លោកមានបំណងក្នុងការទាញ Lampard មក ManUtd ប៉ុន្តែសម្រាប់ការទាយរបស់
អ្នកជំនាញមួយចំនួនគេបាននិយាយថា Lampard ប្រហែលជាមិនទៅ ManUtd នោះទេ។
គេអាចនឹងបែរទៅរក Arsenal ឬអាចទៅអ៊ីតាលីជាមួយ Inter ក៏ថាបានព្រោះក្រុម ២ នេះក៏កំពុង
តែចរចារកីឡាកររូបនេះដូចគ្នា៕
ដោយ៖ ផានិត
ប្រភពពី៖ K14