នៅក្នុងវីដេអូបង្កប់ន័យនេះ បានបង្ហាញអំពីមុខងារមួយចំនួនដែលត្រូវបានលើកឡើងក្នុងព័ត៌មាន
ចចាមអារ៉ាមកន្លង ទាក់ទឹននឹងស្មាតហ្វូនដែលជិតបង្ហាញខ្លួនរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង។
ដំបូងគឺរូបភាពនៃស្មាតហ្វូន Galaxy Note 7 (បើទោះមិនថតទាំងមូល) ត្រូវបើកសោដោយក្រយៅដៃ
ដោយ pattern និងដោយប្រស្រីភ្នែក ក្នុងរយៈពេលត្រឹមតែ ០,២២វិនាទី។
ពាក្យចចាមអារ៉ាមដែលនិយាយថា Galaxy Note 7 ប្រើបច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក និងធូលី
តាមស្ដង់ដា IP68 ក៏ត្រូវបានរំលឹកនៅក្នុងវីដេអូនេះ។ នេះគឺជាកំណែដំបូងនៃស្រឡាយ Note ដែល
អាចដំណើរការបាននៅក្នុងទឹកជម្រៅ ១,៥ម៉ែត្រ ក្នុងរយៈពេល ៣០នាទី។
ជួរអក្សរចាប់ពី ០ ដល់ ៥ ដែលមានពន្លឺ ហើយបញ្ចប់ដោយសញ្ញាសួរ បង្ហាញថា Samsung នឹង
រំលងចោលឈ្មោះ Galaxy Note 6 ហើយយកឈ្មោះ Galaxy Note 7 មកប្រើជំនួស។ នេះគឺដើម្បី
ធ្វើឱ្យ Galaxy Note 7 និង Galaxy S7 មានលេខដូចគ្នា។
វីដេអូឃោសនានេះ បញ្ចប់ដោយការសង្កត់ធ្ងន់ថា ស្មាតហ្វូនថ្មីនឹងបង្ហាញខ្លួនក្នុងខែសីហា។ មុននេះ
Samsung ក៏បានផ្ញើលិខិតអញ្ជើញដល់ក្រុមសារព័ត៌មាន និងដៃគូមកចូលរួមព្រឹត្តិការណ៍ Unpacked
ដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២សីហា នៅក្រុងញ៉ូវយ៉ក អាមេរិក។
ប្រែសម្រួល ៖ បុត្រា