John Terry បានត្រលប់មកវិញចូលលេងឱ្យ Chelsea បានរយៈពេល ១ តង់ក្នុងការប្រកួតជាមួយ
Fullham ក្នុងសប្ដាហ៍នេះ ហើយនេះគឺជាលើកទី ១ ហើយដែលគេបានឃើញ Terry បានប្រលូក
ក្នុងទីលានបាល់ទាត់ក្រោយពេលដែលបានរត់បុកគ្នាជាមួយនិង Luis Suarez ក្នុងការប្រកួតកាល
ពីខែវិច្ចិកាឆ្នាំទៅមិញ។
Terry បានបង្ហាញខ្លួនក្នុងការប្រកួត U21 និងហ្វឹកហាត់កាលពីពេលថ្មីៗនេះ ហើយលោក Rafael
Benitez ក៏បានប្រាប់ផងដែរថា Terry អាចនឹងត្រូវបានដាក់ឱ្យលេងជាមួយ Stoke នាថ្ងៃសៅរ៍ស្អែក
នេះ។ ទោះជាយ៉ាងណាគេមិនអាចធានាស្ថានភាពរបស់ Terry បាននោះទេលោក Benitez បាន
ប្រាប់ថាប្រសិនបើគេអាចតស៊ូក្នុងលានហ្វឹកហាត់បានមុនពេលប្រកួតថ្ងៃសៅរ៍ គេអាចនឹងត្រូវបាន
ដាក់ឱ្យលេងពេញ ២ តង់តែម្ដង៕
ដោយ៖ ផានិត
ប្រភពពី៖ Skysport