CamNews

ម៉ូតូ 

Ninja ZX 6R ABS បង្ហាញពីភាពរឹងមាំ ហើយ ទំនើបទាន់​សម័យ

មកដល់ថ្មីទៀតហើយ សម្រាប់ក្រុមហ៊ុន Kawasaki​   បានសម្រេចស្នាដៃ  រួចជាស្រេចទៅលើកំណែរ​ ទម្រង់ពិសេសចំពោះ Ninja ZX-6R ABS ដែលនិងត្រូវ ប្រជែងខ្លួនក្នុងទីផ្សារនាឆ្នាំ ២០១៥ នេះ។​

Kawasaki Ninja ZX-6R ABS ត្រូវបានបង្កើតឡើងក្នុងលក្ខខ័ណស្ដង់ដាថ្មីមួយ  ដើម្បីបំពេញបាននូវ​ក្ដីស្រមៃ និង បង្ហាញពីភាពគួរឲ្យជឿជាក់បំផុតសម្រាប់ការធ្វើដំណើរ  ។​  ភាពរឹងមាំ ទំនើប និង ទាន់​សម័យ ត្រូវបានដាក់បញ្ចូលទៅ  Ninja ZX-6R ABS    ។​ បច្ចុប្បនដោយ បានទទួលបានការ​សរសើរ​យ៉ាងក្រៃលែងពីមហាជន និង អ្នកគាំទ្រ ​​ Kawasaki  ខិតខំ ប្រែងបង្កើនស្នាដៃរបស់ខ្លួន​ឲ្យ​កាន់​​តែល្អ​​ឡើងសម្រាប់តម្រូវការ យ៉ាណាមិញដូចជា ​​ Ninja ZX-6R    ABS​  ត្រូវបានបំពាក់ទៅដោយ​លក្ខណៈ​ពិសេស​ដូចជា​​ការផលិតសម្រាប់ឆ្នាំ ២០១៥ កម្លាំងម៉ាស៊ីនមានចំនួន ៦៣៦ cc​ ហើយអាច​ប្រើ​ប្រាស់​​សមត្ថភាពល្បឿនប្រហែលដល់ទៅ ១៤៣ ម៉ាយរយៈ ពេលក្នុងមួយម៉ោង   រីឯ តម្លៃវិញ បើ​យោង​ទៅ​តាមប្រភពឯកសារគេហទំព័រ Topspeed​ បង្ហាញថា ១២៦៩៩ ដុល្លារ ។​  បន្ថែមលើនេះផងដែរ ក្រុម​Kawasaki និងធ្វើពិធីខួបទី ៣០ សម្រាប់ឆ្នាំ២០១៥នេះ។​​

ក្ដីស្រមៃ ការរំពឹងទុក និង ទំនុកចិត្ដនៃការ​បើកបរ គឺមានតែ Kawasaki Ninja ZX-6R ABS ដែលអាច​បំពេញបាន។​

ប្រែសម្រួលដោយ៖  អឿ  អ៊ុយ
ប្រភព៖  Topspeed


Tags: Viehicle Motocyle Kawasaki Ninja ZX-6R ABS 2015