CamNews

ម៉ូតូ 

Honda CBF1000F ២០១៤ ចង់បង្ហាញ​ពី​ស្ដាយ​​​ថ្មីទាន់​សម័យ ទំនើប និងជាទីទាក់ទាញ

ចូលក្រលេកមកមើលក្រុហ៊ុន Honda វិញដែលជាក្រុមហ៊ុនមួយទទួលការគាំទ្រមិនតិចទេនៅក្នុង​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា។ យ៉ាងណាមិញ ដូចជាផលិតតផលកន្លងមកដែលយើងឃើញជាក់ស្ដែងក្នុង​សង្គម ​ទាំងបរិមាណនៃការផលិត និង គុណ​ភាពរបស់ក្រុមហ៊ុន គឺថាពិតជាសាកសមនិងការនិងការ​ទទួលបាន​ប្រជាប្រិយភាពមែន។ ដូច្នេះ​ក្នុងចំណងទាំងអស់នោះផងដែរក្រុមហ៊ុនសូមលើកយក ប្រ​ភេទ​ម៉ូតូ​ម្យ៉ាង​ដែលមាន​សមត្ថភាព​មិន​អន់​​ជាងផលិតផលកន្លងមកទេ នោះគឺ Honda CBF1000F ជា​ប្រភេទម៉ូតូធំ មានរាងសង្ហា ហាប់ រឹង​មាំ និង គួជាទីទាក់ទាញពីមហាជនផងដែរ។​

មិនត្រឹមតែប៉ុណ្ណោះទេ ជាមួយនឹងការសម្រេចបានផលិតផលមួយនេះ ក្រុមហ៊ុនសូមធ្វើការបង្ហាញពី​លក្ខណៈពិសេសៗវា ថាតើម៉ូតូថ្មីរបស់ក្រុមហ៊ុន Honda មូយគ្រឿងនេះពិតជាល្អ ដូចជាការរបស់​ក្រុម​​​ហ៊ុនមែន រឺអត់។ ​

បើយើងសម្លឹងមកមើលរូបរាងរបស់វាវិញ យើងឃើញថា តួខ្លួនម៉ូតូមានមាឌធំ ក្បាលងើបបន្ដិច បង្ហាញ ពីចង្កៀង ២ ខាងមុខដែលប្រើកញ្ចក់កែវ ផ្នែក​ខាងក្រោយហើបបន្ដិចសាកសមនឹង ស៊ឺម៉ាំង លយវែង ចំណែកកង់មុខប្រើហ្រ្វាំងប្រេងសងខាង ។ រីឯផ្នែកម៉ាស៊ីន​វិញ មានចំនួន ៤​ ប្រើស៊ឹប៉ាប់ ១៦ មានដំណាក់កាលម៉ាស៊ីន ៦ លេខ ប្រើប្រាស់កម្លាំង​៩៩៨ cc ដោយអាចបញ្ជាសមត្ថភាពល្បឿន​ដល់ ១៩៩ គ.ម ក្នុងមួយម៉ោង ចំណែកតម្លៃវិញគឺ ១១៦៦៤ ដុល្លារ។

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed

Honda CBF1000F


Tags: Viehicle Motocyle Honda CBF1000F