CamNews

ម៉ូតូ 

KTM 250 EXC-F 2015 និងចូលខ្លួនបង្ហាញពី សម្រស់ និង សមត្ថភាព​ក្នុងឆ្នាំ ២០១៥

ទទឹមនឹងការប្រឈមមុខជាខ្លាំងក្លារបស់ក្រុមហ៊ុន  KTM ​ក្នុងសង្គមម៉ូតូធំទូទាំងប្រទេសនីមួយៗ​យើង​ឃើញ​​ថា ពិតជាប្រកបបានជោគជ័យសមរម្យ សម្រាប់ស្នាដៃសម្រេចបាន។ យ៉ាងណាមិញដូចដូច​ជា​ការវាយលុកទីផ្សារ របស់ DUKE កាលពីឆ្នាំ ២០១៣ រហូតមកទល់បច្ចុប្បន្ន ពិតជាច្រើនសន្ធឹក​សន្ធាប់​អ្នកគាំទ្រ ។​ តែសម្រាប់ឆ្នាំ ២០១៥ នេះវិញ KTM បានត្រៀមខ្លួនពន្លែងមួយគ្រឿងមកទៀត​ហើយគឺ   KTM​ 250 EXC-F 2015​ ។

ពិតជាស្រស់សង្ហាជាមួយរូបរាង KTM 250 EXC-F 2015​ ដែលត្រូវបានធ្វើការវិវឌ្ឍឡើង ដើម្បីឲ្យ​ក្លាយ​​ទៅជា​តួអង្គយ៉ាងសំខាន់ក្នុងការធ្វើដំណើរ​។ មិនត្រឹមតែបណ្ណោះ បើយើងសម្លឹងទៅមើលរូប​ភាពវិញដោយមិនចាំបាច់ស្ដាប់ការបកស្រាយបង្ហាញក៏អាចទាញបានដែរថា  KTM 250 EXC-F 2015​ មូយនេះពិតជាមានរូបរាងស្រស់សង្ហា រឹងមាំ និងទាក់ទាញ សម្រាប់ស្រទាប់យុវ័យក្នុងពិភព​​ម៉ូតូប្រភេទ dirt bike ។​ ដូចនេះបើត្រឹមតែផ្ដោតសម្លឹងមើលមិនគ្រប់ទេ ចាំបាច់ត្រូវតែ ស្វែងយល់ពី​លក្ខណៈពិសេសរបស់វាដែរ ថាតើមានអ្វីសំខាន់ខ្លះ?

ផ្អែកតាមការបកស្រាយរបស់ក្រុមហ៊ុនគឺបង្ហាញថា KTM 250 EXC-F 2015​ គ្រឿងនេះ គឺជាម៉ូតូ​ដែលត្រូវផលិតឡើងសម្រាប់ឆ្នាំ ២០១៥ ប្រើសមាសភាពម៉ាស៊ីន​ ១ ដងស៊ឺប៉ាប់ ៤​ ស៊ឺម៉ាំង ១ មាន កម្លាំង ២៤៩​ សេសេ មានដំណាក់កាលម៉ាស៊ីន ៦ លេខ ។  ចំណែកផ្នែកខាងក្រៅវិញ គឺ ប្រើហ្រ្វាំង​ប្រេងមុខក្រោយ កៅស៊ូកង់ធំប្រើជ័រស្វិត ប្រើខ្នាតរង្វាស់ល្បើន ឌីជីថល (កុងទ័រ) កំណត់លេខដោយ​ស្វ័យប្រវត្តិ ។​ កាន់តែទំនើប និង​ ទាន់សម័យ គឺមានតែ KTM 250 EXC-F 2015​។

សូមទស្សនារូបភាព

 

ប្រែសម្រួលដោយ៖ អឿ​ អ៊ុយ
ប្រភព៖​Topspeed


Tags: Viehicle KTM 250 EXC-F 2015