ដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជន ក្រុមហ៊ុន Buell បានធ្វើការរចនាឡើងនូវរូបរាងថ្មីមួយទៀតដែលប្លែក ទំនើប ទាក់ទាញ និងរឹងមាំ ដែរនោះគឺជាម៉ូតូម៉ាក EBR 1190RX ២០១៤ ។
ជាមួយនឹងការរីកចម្រើនក្នុងយុគសម័យ បច្ចេកវិទ្យាលើសាកលលោក ក្រុមហ៊ុន Buell បានខិតខំប្រឹងប្រែង បង្កើតស្នាដៃឡើងក្នុងគោលបំណងបំពេញបាននូវសក្ខីភាពអ្នកគាំទ្រនិយមប្រើប្រាស់សមិទ្ធិផលរបស់ខ្លួន ឲ្យកាន់តែមានភាពជឿជាក់ខ្លាំងឡើងៗដោយមិនអាចបំភេចបាន។ ក្នុងចំណងមិត្ដិភាពដ៏តឹងណែននេះ ក្រុមហ៊ុនសូមលើកយក ស្នាដៃមួយដែលថ្មី ដែលភ្ជាប់មកជាមួយនូវភាពអស្ចារ្យស្ទើរតែមិនដែលមានកន្លងមក នោះ គឺ EBR 1190RX ២០១៤ ។
EBR 1190RX ២០១៤ ត្រូវបានផលិតឡើងដោយបំពាក់មក ជាមួយនូវសមត្ថភាពដែលស្ទើរតែមិនគួរឲ្យជឿ ដូចជាបច្ចេកវិទ្យានៃការផលិត និង គុណភាព។ ដូចនេះជាការបកស្រាយបង្ហាញ ក្រុមហ៊ុនបែងចែកជា ២ ផ្នែកធំៗ។ ផ្នែកទី ១ បង្ហាញពីសមាសភាពម៉ាស៊ីន ដែលបង្ហាញពីក្រុមហ៊ុនថា ជាប្រភេទម៉ូតូប្រើក្បាលម៉ាស៊ីន ២ ដាច់ពីគ្នា ប្រើស៊ឺប៉ាប់ ៤ ក្នុងក្បាលម៉ាស៊ីននីមួយៗ ដែលប្រើថាមពលរួម ១១៩០ cc មានដំណាក់កាលម៉ាស៊ីន ៦ លេខ ស៊ឺម៉ាំង ២ រីឯផ្នែកខាងក្រៅវិញមាន ការរចនាម៉ូតជាមួួយនិង ហ្រ្វាំងប្រេង ដែលមានលក្ខណៈទំនើបខុសពី ម៉ូដែលដ៏ទៃ ខ្នងកង់មុខក្រោយ ធ្វើពីដែកដែលមានលាយជាមួយធាតុអាលុយមីញ៉ូម ចំណែកខ្នាតរង្វាស់ល្បឿនប្រើកុងទ័រ ឌីជីថល កំណត់លេខដោយស្វ័ួយប្រវត្ដិ។ ចំណែកតម្លៃវិញបើយោងទៅតាមគេហទំព័រ topspeed វិញបង្ហាញថា ១៨៩៩៥ ដុល្លារ៕
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed