ស្របនឹងការរីកចម្រើនកាន់តែខ្លាំងឡើងៗនៃបច្ចេកវិទ្យា ដូច្នេះតម្រូវការនៃការវិវឌ្ឍភាពទំនើបក៏ កាន់តែកើតមានជាបន្ដបន្ទាប់ ។ ហេតុនេះហើយ ក្រុមហ៊ុន Ducati ក៏កាន់តែពន្លឿន គុណភាព និង បរិមាណនៃការផលិត ដើម្បីបំពេញបានតម្រូវការរបស់អតិថិជនខ្លួន។ យ៉ាងណាមិញ ដូចជាការបន្សល់ទុកបាននូវស្នាដៃប្រចាំឆ្នាំ ២០១៤ គឺម៉ូតូម៉ាក Ducati 848 ដែលជាប្រភេទម៉ូតួធំ មានរាងហាប់ រឹងមាំ ទំនើប និង មានភាពទាក់ទាញគ្រប់ស្រទាប់វណ្ណៈ។
លក្ខណៈសម្បតិ្ដរបស់ Ducati 848 ត្រូវបានបំពាក់មកជាមួយនូវភាពអស្ចារ្យ ដោយក្រុមហ៊ុនហាន ធានាអះអាងនិទ្ទេសនាមឲ្យថា កំពូលអ្នកប្រើល្បឿនជាងគេលើផ្លូវ ដែលអាចនាំអ្នកឲ្យទៅដល់ គោលដៅយ៉ាងទាន់ចិត្ដ ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើយើងសម្លឹងមកមើលរួបរាងរបស់វាវិញ ពិតជានឹកស្មានមិនដល់ថា រូបរាងដ៏ស្រស់សង្ហាបែបនេះត្រូវគេអាចប្រឌិតចេញឡើងជារួបរាងយ៉ាងដូច្នេះសោះ។
តែមិនជាថ្វីទេយើងអាចមកសិក្សាជាមួយគ្នាសមត្ថភាពរបស់ម៉ូតូនេះ ថាតើវាពិតជាសាកសមនិងការអួតបង្ហាញរបស់ក្រុមហ៊ុនមែនដែរទេ។ បើយោងទៅតាមការបកស្រាយរបស់ក្រុមហ៊ុនបានបញ្ជាក់ប្រាប់គេហទំព័រថា ម៉ូតូទំនើបនេះមិនត្រឹមតែមានរាងសង្ហាទេ ថែមទាំងជាម៉ូតួ មានលក្ខណៈពិសេសត្រង់ពីរផ្នែក ទីមួួយ គឺទម្រង់ម៉ាស៊ីន ដែលផលិតឡើងតាមក្បួនខ្នាត មានកម្លាំង ៨៤៩ cc ប្រើខ្នាតរង្វាស់ទំហំម៉ាស៊ីនគឺ ១៣២ សេស ប្រើក្បាលម៉ាស៊ីនផ្ដាច់ពីគ្នា អមនឹងក្បាលនីមួយៗ ដោយ ស៊ឺប៉ាប់ ៤ ដើម ហើយប្រើដំណាក់កាលកម្លាំងម៉ាស៊ីន ៦ លេខ ចំណែកស៊ីម៉ាំងត្រូវចាប់ភ្ជាប់និងក្បាលម៉ាស៊ីននីមួយៗ ដែលមានចំនួនពីរចេញមកក្រៅ។ ផ្នែកទីពីរ បរិក្ខាភ្ជាប់ គឺក្រុមហ៊ុនបានកែឆ្នៃឡើងដោយមានលក្ខណៈមិនដូចម៉ូតូដ៏ទៃឡើយ គឺត្រង់ច្រវ៉ាក់ម៉ីញ៉ុងត្រូវចាប់ក្រៅដង ស័កស៊ី ហើយប្រើតួអមផ្នែកខាងក្រៅ ទៀតដើម្បីបង្ហាញពីភាពរឹងមាំ ។ ហើយលក្ខណៈផ្សេងទៀតគឺ ការប្រើប្រាស់ ហ្រាំ្វងប្រេងមុខក្រោយ។ សម្រាប់តំលៃវិញគឺ ១៣៤៩៥ ដុល្លារ។
ពិតជាល្អ និង អស្ចារ្យសម្រាប់សង្គមសម័យថ្មី!
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed