CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា សាទរ​ ក្រុមហ៊ុន Sony ចាក់បញ្ចាំងរឿង The Interview ដោយមិនខ្វល់ ការគម្រាមគំហែង

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសាទរ ក៏ដូចជា ស្វាគមន៍ពាក់ ព័ន្ធការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុន Sony ក្នុងការចាក់បញ្ជាំងភាពយន្តកំប្លែងថ្មីស្តីពីប្រទេស កូរ៉េខាងជើង នៅតាមបណ្តារោងកុន ទៅតាមការកំណត់ អំឡុងថ្ងៃបុណ្យណូអែល ទី ២៥ ស្អែកនេះ ។


គួររំឮកថា កាលពីពេលកន្លងទៅ ក្រុមហ៊ុនផលិតខ្សែភាពយន្តមួយនេះ បានរងនូវការរិះគន់ពីសំណាក់ បេក្ខភាព ប្រធានាធិបតីខាងលើ ពាក់ព័ន្ធនឹងការលុបចោល ការចាក់ផ្សាយ ក្រោយពីមានការ  វាយប្រ ហារតាមប្រព័ន្ធកុំព្យូទ័រ និងមានការគម្រាមគំហែង វាយប្រហារ ភារវកម្ម ប្រឆាំងទៅនឹងបណ្តារោងកុន ដែលចាក់បញ្ជាំងខ្សែភាពយន្តថ្មី The Interviews ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា  សហរដ្ឋ អាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង ថាជាអ្នកនៅពីក្រោយ ការវាយប្រហារ តាម   ប្រព័ន្ធកុំ ព្យូទ័រ (Cyber-attack hacking) ។

គួររំឮកថា​ ខ្សែភាពយន្តមួយនេះ ត្រូវបានគេរំពឹងទុក ថានឹងមានការចាក់ផ្សាយនៅតាមបណ្តារោងកុន ឯករាជ្យប្រមាណជាង ២០០ កន្លែង នៅថ្ងៃព្រហស្បត្តិ៍ស្អែក ។ ដោយឡែក ក្រុម Hacker បាន  គម្រាម គំហែងថានឹងមានការវាយប្រហារ​ស្រស់ៗ ។


លោក អូបាម៉ា បានហៅការសម្រេចចិត្ត កាលពីពេលកន្លងទៅ របស់ក្រុមហ៊ុន Sony ក្នុង  ការសម្រេច មិនចាក់បញ្ជាំងខ្សែភាពយន្ត ថាជា កំហុសឆ្គង ។ លោក Eric Schultz អ្នកនាំពាក្យអោយ  បេក្ខភាពប្រ ធានាធិបតីរូបនេះ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ អោយដឹងថា លោកប្រធានាធិបតីបានសាទរបន្ទាប់ ពីមានការផ្លាស់ប្តូរផ្នត់គំនិតខាងលើនេះ ។ ខណៈមានការបញ្ជាក់ក្តែងពីលោក  ប្រធា នាធិបតី  អោយ ដឹងថា ពួកយើងជាប្រទេស ដែលមានជំនឿជាក់ ទៅលើសិទ្ធសេរីភាពក្នុងការ  បញ្ជេញមតិ តួយ៉ាងរួម មានសិទ្ធសេរីភាព ក្នុងការបញ្ជេញមតិសិល្បៈជាដើម ។ ការសម្រេចចិត្ត ដ៏ត្រឹមត្រូវ  ពីក្រុមហ៊ុន Sony ក៏ដូចជាការចូលរួម ពីសំណាក់បណ្តារោងកុន ក្នុងការអនុញ្ញាតអោយអ្នកទស្សនា សម្រេ ច     ចិត្ត នូវ ជម្រើសចុងក្រោយ របស់ពួកគេទាក់ទងទៅនឹង ភាពយន្តមួយនេះ ហើយពួកយើងស្វាគមន៍នឹងសមិទ្ធ ផលសម្រេច ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានបដិសេធជាដាច់ខាត ទាក់ទិនទៅនឹងការចោទប្រកាន់ ថានៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ ទៅលើក្រុមហ៊ុន Sony ក៏ប៉ុន្តែ បានកោតសរសើរ ដល់កា  រវាយប្រ ហារនិងបានធ្វើការថ្កោលទោស ខ្សែភាពយន្ត The Interviews ដំណើរដើមទង សម្ភាសន៍   ឈានដល់ ការសម្លាប់ប្រឌិត ទៅលើមេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un ។

ខ្សែភាពយន្តថ្មី The Interview​ ជាលើកដំបូងគ្រោងនឹងមានការចាក់ផ្សាយ លើផ្ទាំងសំពត់ ស ដល់ទៅ ៣០០០ កន្លែង នៅអំឡុងថ្ងៃបុណ្យ ណូអែល ។ ស្ថាបនិក ក្រុមហ៊ុន Sony Entertainment លោក Mic- hael Lynton អោយដឹងថា ក្រុមហ៊ុនរបស់លោក នឹងមិនបោះបង់ចោល ក្តីសង្ឃឹមក្នុងការចេ ញផ្សាយ នោះទេ និងបន្តប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីធានាអោយបានថា ខ្សែភាពយន្តថ្មីមួយ នេះ​នឹង មានការចាក់ផ្សាយ បានទូលំទូលាយ ៕

- អាន ៖ អាមេរិក ផ្គើន ការគម្រាមគំហែង វាយប្រហារ ភារវកម្ម ដោយបន្ត ចាក់បញ្ជាំង ភាពយន្ត The Interview ដដែល

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)

- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Hollywood James Bond Sony Hack