ព័ត៌មានអន្តរជាតិ ៖ បារាំង បានបើកការស៊ើបអង្កេត ព្រហ្មទណ្ឌជាផ្លូវការ ទៅលើករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ចូលទៅក្នុងសមុទ្រ Java កាលពីចុងខែធ្នូ កន្លងទៅខណៈវិនាទី ធ្លាក់ អ្នកកាន់ដៃចង្កូត បញ្ជាយន្តហោះ គឺជំនួយការ អ្នកបើកបរយន្តហោះ (Co-pilot)ជាជនជាតិបារាំង
ប្រភពសារព័ត៌មានសឹង្ហបុរី អាស៊ីវ័ន ចុះផ្សាយអោយដឹងថា ចៅក្រមបារាំង នឹងបើកការស៊ើបអង្កេត ស្តី ពីលទ្ធភាព ថាតើ នឹងមានករណី មនុស្សឃាត គ្រោងទុកមុនឬក៏យ៉ាងណា ពាក់ព័ន្ធទៅនឹងករណីធ្លាក់ យន្តហោះដែលបានសម្លាប់ មនុស្សទាំង ១៦២ នាក់ នៅលើយន្តហោះ ។
គួរបញ្ជាក់ថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរ QZ8501 បានធ្លាក់ចុះក្រោយ ពីជួបគ្រោះអាក្រក់ លក្ខខ័ណ្ឌអាកាសធាតុ ខ្យល់ព្យុះ នៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៤ ចូល ទៅក្នុងសមុទ្រ Java អំឡុងពេលដែលហោះហើរ ឆ្ពោះទៅកាន់ប្រទេស សឹង្ហបុរី ដោយហោះចេញពី ទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ។ របាយការណ៍ បញ្ជាក់ថា បច្ចុប្បន្នភាព សាកសពអ្នកដំណើរ ត្រឹម តែ ៧២ នាក់ នោះទេ ត្រូវបានរកឃើញនិងស្រង់ត្រលប់មកវិញ ជាបន្តបន្ទាប់ ។
កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ គណៈកម្មការ សុវត្ថិភាពគមនាគមន៍ ថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី ដែលបានធ្វើការវិភាគទៅលើ ប្រអប់ខ្មៅយន្តហោះធ្លាក់នោះ អោយដឹងថា ជាការអះអាង ជំហានដំបូង យន្តហោះពិតជាបានធ្លាក់ ក្រោយហោះជួបនឹងស្ថានភាព អាកាសធាតុ ខ្យល់ព្យុះ ក្រោយពីបានហោះ ឡើងក្នុងល្បឿនលឿនជាងធម្មតា ខណៈ សញ្ញាណប្រកាសអាសន្ន ស្តីពី ភាព លែងដំណើរការយន្ត ហោះមានពេលមួយនោះ បានស្ងាត់ត្រលប់ទៅវិញ ។
ក្រុមការងារ គណៈកម្មការចម្រុះខាងលើ ក៏បានស្រាយបំភ្លឺអោយដឹងថា យន្តហោះធ្លាក់ប្រភេទ Airbus A320-200 នាវិនាទីយន្តហោះធ្លាក់ ត្រូវបានបើកបញ្ជា ដោយជំនួយការអ្នកបើកបរ ជនជាតិបារាំងម្នាក់ មានបទពិសោធន៍តិច តួចក្នុងការបើកបរ គឺជំនួយការបើកបរ លោក Remi Plesel ជាជាង ទុកអោយ លោក Iriyanto កាពីទែន យន្តហោះ កាន់ដៃចង្កូត ខណៈគាត់មានបទពិ សោធន៍ ហោះហើរ ដល់ទៅ ២០,០០០ ម៉ោង ។
យ៉ាងណាមិញ ដោយឡែក ពីគ្នានៅក្នុងប្រទេស បារាំងឯណោះ វិញ ក្រុមគ្រួសារ ជំនួយការបើកយន្ត ហោះលោក Plesel បាន ដាក់ពាក្យ បណ្តឹងផ្លូវការ ប្រឆាំងទៅនឹង ក្រុមហ៊ុន អាកាសចរណ៍ AirAsia Indonesia ពីបទ បង្កហានិភ័យ ដល់ អាយុ ជីវិតអ្នកដទៃ ខណៈពេលដែល ក្រុមហ៊ុនអាកាសចរណ៍ មួយនេះ ពុំត្រូវបានអនុញ្ញាត អោយមានការហោះហើរ ពីឥណ្ឌូនេស៊ី ទៅ សឹង្ហបុរី ក្នុងថ្ងៃយន្តហោះធ្លាក់ នោះទេ ។ មេធាវី ការពា រក្តី ក្រុម សាច់ញាត្តិ ជំនួយការ អ្នក បើកយន្តហោះ មេធាវី លោក Eddy Arneton អោយដឹងថា ក្រុមគ្រួសារ លោក Remi Plesel បានសាទរ ទៅនឹងការស៊ើបអង្កេត ព្រហ្មទណ្ឌ ពីសំណាក់ ចៅក្រមបារាំង ខណៈជាប្រការផ្តល់នូវក្តីសង្ឃឹម ដែលនឹងអាចបញ្ជាក់ពីការពិតបាន ។ ជា ការពិត បរិបទនេះ នឹងអនុញ្ញាតអោយពួកយើង មាន ឱកាសជាលើកចុងក្រោយ សួរសំនួរដ៏ត្រឹមត្រូវ ដើម្បីឈានទៅដល់ការបញ្ជាក់បាន នូវការពិត ៕
អាន ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន