CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ វិនាទី ធ្លាក់យន្តហោះ AirAsia កាពីទែន ពុំបានកាន់ដៃចង្កូតនោះទេ តើអ្នកណា ជាអ្នកបញ្ជាយន្តហោះ?

ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ ស៊ើបអង្កេត ឯករាជ្យ ប្រទេស ឥណ្ឌូនេស៊ី ស្រាយបំភ្លឺអោយដឹងថា​ វិនាទី យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្លាក់ចូលទៅក្នុងសមុទ្រ Java   កាលពីថ្ងៃទី ២៨ ធ្នូ កន្លងទៅ នេះ កាពីទែន ពុំបានកាន់ដៃចង្កូតនោះទេ ក៏ប៉ុន្តែ អ្នកដែលកាន់ដៃចង្កូត និងបញ្ជាយន្តហោះនាវិនាទីធ្លាក់ ចុះនោះគឺ ជំនួយការអ្នកបើកបរ (co-pilot) ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមការងារ ស៊ើបអង្កេត ឯករាជ្យ ប្រទេស ឥណ្ឌូនេស៊ីអាចលើក ឡើងយ៉ាងដូច្នេះបាន បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវអង្កេតទៅលើប្រអប់ខ្មៅយន្តហោះធ្លាក់ទាំងពីរដែល ត្រូវរកឃើញ និងស្រង់ត្រលប់មកវិញ កាលពីខែមុន ។ (The flight data recorder and the cockpit voice recorder)


មន្រ្តីផ្លូវការ សរបញ្ជាក់អោយដឹងថា វាគឺការអនុវត្តន៍ធម្មតានោះទេ ក្នុងការអនុញ្ញាតអោយ   ជំនួយការអ្នកបើកបរ  ទទួលខុសត្រូវគ្រប់គ្រងយន្តហោះម្តង ។ គួររំឮកថា យន្តហោះ ធ្លាក់របស់ ក្រុមហ៊ុនអាកាស ចរណ៍ AirAsia ជើងហោះហើរ QZ8501 មួយគ្រឿងនេះ បានធ្លាក់ចុះ អំឡុងដឹកអ្នក    ដំ ណើរទាំង ១៦២ នាក់របស់ខ្លួន​ ពីទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ទៅកាន់ប្រទេស សឹង្ហបុរី ជាលទ្ធផលមកទល់នឹង បច្ចុប្បន្នភាព សាកសពអ្នកដំណើរ ត្រឹមតែ ៧៣ នាក់ នោះទេ ត្រូវបានរកឃើញ ។

លោក Mardjono Siswosuwarno មេដឹកនាំក្រុម ស៊ើបអង្កេត នៃគណៈកម្មការ សុវត្ថិភាព ដឹកជញ្ជូនថ្នាក់ ជាតិប្រទេស ឥណ្ឌូនេស៊ី ងោយដឹងថា ប្រអប់ខ្មៅ ជាឧបករណ៍ថតទិន្នន័យហោះហើរ  ពិតជាបានផ្តល់នូវ រូបភាពជាក់ច្បាស់ "pretty clear picture" ចំពោះអ្វីដែលបានកើតឡើង ស្តីពីការធ្លាក់   យន្តហោះ កាលពី អំឡុងខែកន្លងទៅនេះ ។ ជំនួយការអ្នកបើកបរ​ (Co-pilot) លោក Plesel បានកាន់ដៃចង្កូតចាប់តាំង ពីយន្តហោះ ហោះឡើងមកម្ល៉េះ រហូតដល់ គ្រោះថ្នាក់ធ្លាក់យន្តហោះ បានកើតឡើង     ខណៈប្រការនេះអាច បញ្ជាក់បាន ដោយមានការស៊ើបអង្កេត ទៅលើប្រអប់ខ្មៅ ឧបករណ៍ស្តាប់សម្លេង បន្ទប់អ្នកបើកបរ ឬ the cockpit voice recording ។ បន្ថែមពីលើនេះ ប្រភពបញ្ជាក់ថា ករណីដូរអ្នកកាន់ដៃចង្កូត រវាង កាពីទែន យន្តហោះ និងជំនួុយការបើកបរយន្តហោះ (Co-pilot) នោះជារឿងធម្មតា ព្រោះ លោក Plesel ជំនួយការអ្នកបើកបរ​ យន្តហោះនោះ (Co-pilot) មានបទពិសោធន៍ ផ្លូវការ ក្នុងការហោះហើរ ដល់ទៅ ២២៧៥ម៉ោង រួចទៅហើយ ៕

អាន ៖  ល្ងាចថ្ងៃសុក្រ ម្សិលមិញ រកឃើញសាកសព អ្នកដំណើរ កើនដល់ ៣០ នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

- អាន ៖ រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព

- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia

- អាន ៖ សាកសព មនុស្ស ៣ នាក់ ក្នុងនោះ អ្នកបម្រើការ លើយន្តហោះម្នាក់ រកឃើញ នៅកន្លែងធ្លាក់យន្តហោះ AirAsia


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501