CamNews

កីឡាអន្តរជាតិ 

មកប្រកួតបាល់ទាត់ភ្លេច យកឯកសណ្ឋានមកតាម ត្រូវបង្ខំចិត្ត ទៅទិញអាវផ្សារ ហើយគូរលេខនៅពីក្រោយ

ក្រុមបាល់ទាត់នីមួយៗ តែងតែមានឯកសណ្ឋានក្រុមរបស់គេរៀងៗខ្លួន ហើយត្រូវតម្រូវអោយ
ពាក់ ក្នុងពេលប្រកួតដើម្បីតំណាង ថាជាក្រុមរបស់ខ្លួន ។ តែថ្មីៗនេះនៅប្រទេសកូឡុំប៊ី ក្រុម
បាល់ទាត់មួយដែលមានឈ្មោះថា Santa Fe បានភ្លេចយកឯកសណ្ឋានខ្លួនមក នៅពេលទៅ
ប្រកួតក្រៅទឹកដី ។ អញ្ចឹងតើត្រូវធ្វើយ៉ាងណាទៅ ទើបគេអោយចូលប្រកួត បើគ្មានឯកសណ្ឋាន
ផងនឹង?



មុនពេលចាប់ផ្តើមតង់ទី ១ អ្នកតំណាងចាត់ចែងរបស់ក្រុម Santa Fe បានចេញពីកីឡាដ្ឋាន
ហើយទៅដើរផ្សារ ដែលនៅជិតនោះ ។ សំណាងល្អណាស់ ពេលទៅដល់ផ្សារនោះមានហាង
លក់ឯកសណ្ឋានរបស់ក្រុម Santa Fe គ្រប់គ្រាន់តែម្តង ។ តែទោះជាមានឯកសណ្ឋានហើយ
មែនតែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះគ្មានលេខកីឡាករនៅពីក្រោយ អញ្ចឹងត្រូវធ្វើ
យ៉ាងម៉េចទៀតទៅ? ក្រុមអ្នកគាំទ្រ បានអោយហ្វឺតទៅ Santa Fe ហើយដំណោះស្រាយក័
បានកើតឡើងគឺ គូលេខនៅពីក្រោយ ដោយប្រើហ្វឺត ។

Forgot your outfit, team shirt and grab a pen shopping ...  drawn to play number 2

គួរបញ្ជាក់ផងដែរថា អាវដែលបានទិញនោះ មានតំលៃតែប្រមាណ ៦ ដុល្លារប៉ុណ្ណោះ ។ ជា
លទ្ធផលបើទោះបីជាមានការធ្វែសប្រហែសមែន តែក្រុម Santa Fe នៅតែអាចបំបាក់ក្រុម
Boyaca Chico បានដែលក្នុងលទ្ធផល ២ ទល់ ០ ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,espnfc 


Tags: football sport colombia santa fe boyaca chico