CamNews

ទូរស័ព្ទ 

Asus ឧទ្ទេសនាមស្មាតហ្វូនតម្លៃទាប ១២៨ដុល្លារ Pegasus X002

ថ្វីបើមានតម្លៃត្រឹមតែ ១២៨ដុល្លារ ប៉ុន្ដែ ម៉ូដែល Pegasus X002 របស់ Asus (តៃវ៉ាន់) នៅតែត្រូវ
បានបំពាក់ប្រូសេសឺរ ៦៤bit ហើយវាត្រូវបានគេមើលឃើញថា ជាគូប្រជែងសំខាន់របស់ស្មាតហ្វូន
Redmi 1S របស់ Xiaomi (ចិនដីគោក)។

ទំព័រ GSMArena បានឱ្យដឹងថា ក្រុមហ៊ុន Asus ទើបតែបានឧទ្ទេសនាមស្មាតហ្វូន Android ថ្មី
បំផុតរបស់ខ្លួន ដើម្បីចូលរួមប្រកួតក្នុងទីផ្សារស្មាតហ្វូនតម្លៃទាប។ ផលិតផលថ្មីដែលមានឈ្មោះ
ថា Asus Pegasus X002 នេះ បច្ចុប្បន្ន ត្រូវគេចាត់ទុកថា ជាគូប្រជែងសំខាន់ផ្ទាល់របស់ទូរស័ព្ទ
ឆ្លាតវៃ Xiaomi Redmi 1S ក៏ដូចជា Meizu Blue Charm K52។

អំពីគ្រឿងម៉ាស៊ីន ស្មាតហ្វូន Asus Pegasus X002 មានអេក្រង់ ៥អ៊ិន្ឈ៍ រីសូលូសឹន HD 720p,
ប្រុសេសឺរ ៦៤bit MediaTek MT6732 (Cortex-A53 4-core) 1,5GHz, RAM ២GB, អង្គចងចាំក្នុង
១៦ GB , កាមេរ៉ាក្រោយ ៨មេហ្គាភិចសេល មានភ្លើង flash LED ចំណែកកាមេរ៉ាមុខ ៥មេហ្គា
ភិចសេល។ ស្មាតហ្វូន Asus Pegasus X002 ប្រើថ្មដែលមានថាមពល ២៥០០ mAh។

ស្មាតហ្វូន Asus Pegasus X002 ក៏ប្រើប្រព័ន្ធ 4G ទន្ទឹមនឹងប្រព័ន្ធ GSM ធម្មតា។ ស្មាតហ្វូននេះ
ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat និងអ៊ិនធឺរហ្វេស Zen UI ។

ក៏ប៉ុន្ដែ បច្ចុប្បន្ន Asus Pegasus X002 ត្រូវបានដាក់លក់តែនៅក្នុងទីផ្សារចិន ចំណែកព័ត៌មានអំពី
ការដាក់លក់ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ឬទីផ្សារដទៃ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Asus Pegasus X002 ស្មាតហ្វូនតម្លៃទាប