CamNews

សុខភាព 

ប្រភេទអាហារក្តៅៗ ហិរៗ អាចជួយព្យាបាលជំងឺផ្តាសាយ និង ជំងឺគ្រុនផ្តាសាយ បានយ៉ាងមានប្រសិទ្ធិភាព

ជំងឺផ្តាសាយ និង ជំងឺគ្រុនផ្តាសាយ ជាប្រភេទជំងឺ ដ៏ធម្មតា ដែលអាចកើតមាន លើមនុស្ស
គ្រប់រូប  បានយ៉ាងងាយស្រួល   នៅពេលដែល  ទទឹកខ្លួន  យូរពេក  ដោយសារទឹកភ្លៀវ ឬ
បណ្តាលមកពី ការបម្រែបម្រួល នៃអាកាសធាតុត្រជាក់។

តើលោកអ្នកមានវិធីណាល្អ សំរាប់ព្យាបាលជំងឺផ្តាសាយ និង ជំងឺគ្រុនផ្តាសាយ ដែរ ឬទេ?
ខាងក្រោមនេះ ជាប្រភេទអាហារក្តៅ មួយចំនួន  អាចព្យាបាលជំងឺផ្តាសាយ  និង  ជំងឺគ្រុន
ផ្តាសាយ បានយ៉ាងមានប្រសិទ្ធិភាព៖

១/ស៊ុបមាន់៖​ ជាប្រភេទអាហារម្យ៉ាង  មានផ្ទុកនូវសារធាតុ  មេនិស៊ីលីន  ដែលជួយធ្វើឱ្យ
មានកំលាំង ជួយកំចាត់ការស្ទះផ្លូវដណ្តើម និង ជួយព្យាបាលជំងឺផ្តាសាយ បានយ៉ាងល្អ។
(ស៊ុបមាន់ ត្រូវមានបន្លែ ដូចជា៖ ខ្ទឹមបារាំង និង ខ្ទឹមស)

២/ អាហារក្តៅ និង​ ហិរខ្លំាង៖ ប្រភេទអាហារដែលក្តៅ និង  មានរស់ជាតិហិរខ្លាំង  ផ្សំជា
មួយនឹងគ្រឿងផ្សំ ដូចជា៖ ខ្ទឹមស រំដេង  ម្ទេស  និង  ដែលមានរស់ជាតិហិរ  ផ្សេងទៀត ពី
ព្រោះ សារធាតុហិរទំាងនោះ អាចជួយឱ្យ លោកអ្នក ដកដណ្តើម បានស្រួល  មានកំលាំង
និង ជួយកំចាត់នូវ ជំងឺផ្តាសាយធំ។

៣/ ប្រភពអាហារ ដែលសម្បូរណ៍ វីតាមីន ស៊ី៖ ជាប្រភព  អាហារ  ដែលអាច  ជួយឱ្យ
លោកអ្នក មានថាមពលខ្លាំងខ្លា​ និង ការពារ   មិនឱ្យមាន  ជំងឺផ្តាសាយ   ថែមទៀតផង។
ប្រភេទអាហារទាំងនោះ មាន៖ ផ្លែក្រូច ដំឡូងបារំាង ម្រេចបែតង ស៊្តូបឺរី និង ផ្លែម្នាស់៕

ដោយ៖ វណ្ណៈ
ប្រភព៖ ivillage


Tags: Lifestyle healing foods to fight colds and flu