អង់គ្លេស៖ វីដេអូហួសចិត្ដមួយ ស្ដីអំពីរឿងចោរលួចកៅអីវែង ឬ(សាឡុង) ត្រូវបានគេបង្ហោះ
តាមគេហទំព័រជាច្រើន ខណៈដែលចោរចំនួន ២នាក់បានចូលលូចសាឡុងវែង ក្នុងហាង
មួយយកទៅដាក់លើរថយន្ដ តែត្រូវម្ចាស់ហាងតាមទាន់ ក៏ទាញសាឡុងចុះមកវិញ ក្រុមចោរ
បើករថយន្ដចេញទៅធម្មតា ដូចក្នុងខ្សែភាពយន្ដ។
រឿងដែលគួរអោយហួសចិត្ដនេះ ត្រូវបានកើតឡើងលកាលពីថ្ងៃ សៅរ៍ ទី២៩ កញ្ញា ២០១២
នៅលើដងផ្លូវមួយ ក្នុងទីក្រុង Northampton ប្រទេសអង់គ្លេស ខណៈក្រុមចោរមានគ្នាពីរនាក់
បានបើកទ្វាររថយន្ដក្រោយជាស្រេច ដើម្បីលើកសាឡុងចេញពីហាងមួយ ដែលមានឈ្មោះ
ថា 'King Sofa' តែដោយចៃដន្យ ត្រូវបានម្ចាស់ហាងតាមទាន់ ហើយទាញសាឡុងទាំងនោះ
ចេញមកវិញ។
តាមការអោយដឹងពីម្ចាស់ហាង លោក Justin Hallett មានវ័យ ៣៧ឆ្នាំ បានអោយដឹងថា ពួក
ក្រុមចោរ គឺមានគ្នាពីរនាក់ ហើយបានលើកសាឡុងចេញហាងគាត់ ចូលទៅក្នុងរថយន្ដពួក
គេចំនួនពីរ ដែលសាឡុងនីមួយៗ មានតម្លៃរហូតដល់ ៤០០ ផោនឯណ្ណោះ។ ដោយសំណាង
រូបគាត់ឃើញ ក៏រត់ទៅទាញសាឡុងទាំងនោះចុះមកវិញ ក្រុមចោរក៏បើករថយន្ដចេញយ៉ាង
លឿន។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការលួចរបស់ក្រុមចោរ សូមចុចដើម្បីមើល៕
ដោយ៖ រក្សា
ប្រភព៖ dailymail