CamNews

ទូរស័ព្ទ 

អបអរសាទរ Samsung Electronics ក្លាយជា ក្រុមហ៊ុនបច្ចេកវិជ្ជា ច្នៃប្រឌិតខ្ពស់បំផុត និង ពានរង្វាន់ដទៃទៀត

ព័ត៌មានបច្ចេកវិទ្យា ៖ ក្រុមហ៊ុន Samsung Electronics Co Ltd ដែលគ្រប់គ្នាបានស្គាល់ថាជាក្រុមហ៊ុន អេឡិចត្រូនិកនាំមុខ គេ     លើ​​ ទីផ្សារពិភពលោក ឥឡូវត្រូវបានក្លាយជាម្ចាស់ពានរង្វាន់ “ក្រុមហ៊ុនច្នៃ​ប្រឌិតខ្ពស់បំផុតលើផលិតផល អេឡិចត្រូនិក” ដោយទទួលបានពានរង្វាន់កិត្តិយសរហូតដល់ទៅ 80 ក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES 2015  ដែលជាពិព័រណ៌ផលិតផលអេឡិចត្រូនិក ធំជាងគេ ប្រចាំឆ្នាំក្នុងពិភពលោក។


ក្នុងចំណោមពានរង្វាន់ពិព័រណ៍ CES 2015 នេះ ក្រុមហ៊ុន    Samsung បានឈ្នះពានរង្វាន់ផលិតផល ច្នៃប្រឌិត ខ្ពស់បំផុត ដោយពានរង្វាន់កិត្តិយស 31 បានទៅលើ Home Entertainment និង   ពានរង្វាន់ ជា ច្រើនដទៃ ទៀតលើផ្នែកបច្ចេកវិជ្ជាសម្រាប់គេហដ្ឋាន។

ពានរង្វាន់កិត្តិយសផ្សេងទៀតត្រូវបានប្រគល់  ជូន  ជាលក្ខណៈបុគ្គលដោយអង្គការប្រព័ន្ធផ្សព្វផ្សាយ កំពូលៗ ដែលបាន  ចូលរួមនៅក្នុងព្រឹត្តិការណ៍នោះ ជាមួយចំណាប់អារម្មណ៍លើបច្ចេកវិជ្ជា Samsung ក្នុងចំណោម ផលិតផលបច្ចេកវិជ្ជាថ្មីៗដទៃរាប់សិបម៉ឺុនដែលបានប្រកាសនៅឆ្នាំនេះ។


ក្នុងព្រឹត្តិការណ៍ពិព័រណ៌នោះ លោក Gregory Lee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន អេឡិចត្រូ និក Samsung ប្រចាំអាមេរិកខាងជើងបានឲ្យដឹងថា "ក្រុមហ៊ុន Samsung បា   នបន្តផ្តោតសំខាន់លើ អតិថិជន ដោយផ្តល់ ជូននូវអ្វី  ដែលល្អដាច់គេ  តាមរយៈផលិតផល បច្ចេកវិជ្ជាទំនើបចុងក្រោយ និង សេវា កម្មដ៏សម្បូរ បែប"។ លោកក៏បាន បន្ថែមទៀតដែរថា «យើង     មាន កិត្តិយសដោយសមាគមន៍ ផលិផលអេឡិចត្រូនិក និងឧស្សាហកម្មផ្នែកនេះនៅ តែបន្ត  ទទួលស្គាល់នូវការប្តេជ្ញា របស់យើងក្នុង ការ នាំ យកមកនូវគុណតម្លៃថ្មីដល់ ជីវិតរស់នៅតាមរយៈ  បច្ចេកវិជ្ជា ជំនាន់ថ្មីដ៏ទំនើបដែលនឹង ផ្លាស់ ប្តូរជីវិតឲ្យកាន់តែអស្ចារ្យ»។


ពានរង្វាន់របស់ក្រុមហ៊ុន Samsung ដែលបានឈ្នះ  ទំាងអស់ តំណាងឲ្យផលិតផលអេឡិច ត្រូនិក ដ៏ សម្បូរបែប របស់ក្រុមហ៊ុន Samsung មាន   ដូច ជា ទូរទស្សន៍ ប្រព័ន្ធហូមសៀធ័រ ទូរស័ព្ទដៃ ថេបប្លេត ឧបករណ៍ប្រើប្រាស់ ក្នុងគេហដ្ឋាន កម្មវិធី និងគ្រឿងបន្លាស់កុំព្យូទ័រផ្សេងៗ។

ពានរង្វាន់មួយចំនួនដែល Samsung ទទួលបាន៖

ទូរទស្សន៍ Samsung JS9500 ឈ្នះពានរង្វាន់ 1០ ដូចជាពានរង្វាន់ Ubergizmo’s Best of CES award, Digital Trends’ Best Television at CES 2015 award and Reviewed.com’s 2015 CES Editors’ Choice award.

ទូរទស្សន៍អេក្រង់ 105 អីុញ  UN 105S9B ជា   ទូរទស្សន៍បត់បានធំជាងគេបំផុតក្នុងពិភពលោក ឈ្នះ ពាន រង្វាន់ CES លើផ្នែកច្នៃប្រឌិតខ្ពស់បំផុត

ម៉ាស៊ីនបោកសម្លៀកបំពាក់ ទទួលបានពានរង្វាន់ 3 ដូចជា Digital Trends’ Top Tech of CES 2015 Awards, Mashable’s Best of CES 2015 award  និង Reviewed.com’s CES Editors’ Choice Award.

ម៉ាស៊ីនម៉ៃក្រូអូវិន Samsung Flex Duo Dual Door Range ទទួលពានរង្វាន់ 3

ឧបករណ៍ផ្ទុកទិន្នន័យ SSD T1 ទទួលបានរង្វាន់ 8 មានដូចជា PC Mag’s Best of CES Best Storage Device award, Reviewed.com’s CES Editors’ Choice Award and Techlicious’ Top Picks of CES list.

កុំព្យូទ័រយួរដៃ Samsung’s ATIV Book 9 ទទួលបានពានរង្វាន់ 4 ដូចជា Digital Trend’s Top Tech of CES 2015 Finalist, Pocket-Lint’s Best Laptops of CES 2015, Tech Times’ CES Best of Innovation award and Windows Central’s CES Top Pick award.

SmartThings ទទួលបានពានរង្វាន់ Reviewed.com’s 2015 CES Editors’ Choice Award

អំពីពិព័រណ៍ CES


ពិព័រណ៍អន្តរជាតិ CES គឺជាកន្លែងប្រមូលផ្តុំដាក់   តំាង បង្ហាញផលិតផលអេឡិច ត្រូនិចទូទំាង ពិភព លោក សម្រាប់ក្រុមហ៊ុនធ្វើការប្រកួតប្រជែងលើបច្ចេកវិជ្ជា  និង   ផលិតផលអេឡិចត្រូនិករបស់ខ្លួន។ CES ត្រូវបានរៀបចំឡើងអស់រយៈពេលជាង 40 ឆ្នាំ   មក ហើយ សម្រាប់ផ្តល់លទ្ធភាពដល់ ក្រុមហ៊ុន ដែលមាន គំនិតច្នៃប្រឌិតក្នុងកា     របង្កើតបច្ចេកវិជ្ជាថ្មីៗ ដើម្បីធ្វើការណែនាំផលិតផល ទំាងនោះនៅ លើទីផ្សារ ។ សំរាប់ពត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.samsung.com ឬ www.facebook.com/SamsungUSA ឬ   @SamsungTweets ។

អំពីក្រុមហ៊ុន  Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទី កន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភព        ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។


ប្រភព ៖ Samsung Cambodia

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A