CamNews

សុខភាព 

ប្រភេទអាហារ និង ផ្លែឈើ ជំនួយដល់សុខភាពស្បែក

សួរស្តីអ្នកទាំងអស់គ្នា! តើអ្នកទាំងអស់គ្នាដឹងទេថា  ប្រភេទអាហារ និង ផ្លែឈើអ្វីខ្លះ
ដែលជួយឲ្យ ស្បែករបស់អ្នកមានសុខភាពល្អ និង  ភ្លឺសរលោង? ខាងក្រោមនេះ  ជា
ប្រភេទអាហារ និង ផ្លែឈើដែលអាចជួយដល់សុខភាពស្បែករបស់អ្នក៖

១. ក្រូចពោធិ៍សាត់៖  មានវីតាមីនC  ជួយរាង្គកាយរបស់អ្នក  ក្នុងការផលិតកូឡាហ្សែន ដែល
ជួយឲ្យស្បែករបស់អ្នកតឹងណែនល្អ ដែលបង្ការការយា នៅពេលចាស់។

២. គ្រាប់អាល់ម៉ុន៖ សម្បូរដោយវីតាមីនE  ដែលជួយស្បែករបស់អ្នក  ឲ្យនៅទន់ល្មើយដូចជា
ស្បែកទារក។ ប៉ុន្តែអ្នកមិនត្រូវបរិភោគ  ច្រើនពេកនោះទេ  ព្រោះអ្នកខ្លះមានស្បែក ដែលមាន
ប្រតិកម្មទៅនឹង ជាតិប្រេងក្នុងគ្រាប់ផ្លែឈើ ដែលធ្វើឲ្យមុខពួកគេ ឡើងមុន។

៣. ការ៉ុត៖ មានផ្ទុកវីតាមីនA ដែលជួយអ្នកក្នុងការបង្កើតកោសិកាស្បែកថ្មីក៏ដូចជាជួយបង្ការ
ស្បែកពីភាពស្ងួត។ អ្នកត្រូវដឹងថា រាង្គកាយរបស់អ្នក មិនអាចផលិតវីតាមីនA បានគ្រប់គ្រាន់
នោះទេ ប្រសិនបើអ្នក មិនបានចំណាយពេល ពីរឬបីម៉ោងក្នុងមួយសប្តាហ៍ក្រោម កម្តៅថ្ងៃ។

៤. តែ៖ វាអាចជួយបង្ការការ  កកើតនៃស្នាមជ្រីវជ្រួញ។ អ្នកជំនាញណែនាំ ឲ្យញ៉ាំតែយ៉ាងតិច
បីពែងក្នុងមួយថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពពេញ។

៥. ត្រីសាម៉ុន៖ មានផ្ទុកអាស៊ីតអូម៉េហ្គា៣ ដែលមាននៅក្នុងត្រីសាម៉ុន គឺជាវត្ថុវិសេសសម្រាប់
ស្បែករបស់អ្នក។ វាជួយបង្ការការកកើតនៃស្នាមជ្រីវជ្រួញ។ វាជួយកាត់បន្ថយការរលាកទូទៅ
នៃស្បែក ហើយវាជួយកាត់បន្ថយ ការស្ទះរន្ធញើស ដែលអាចបង្ករទៅជាមុន។

ដោយ៖  វណ្ណៈ
ប្រភព៖  lookingtoday


Tags: Lifestyle Healthy Food