CamNews

ព័ត៌មានអន្តរជាតិ 

ម្នាក់ ចំណោមចំណាប់ខ្មាំង ២ នាក់ ISIS គម្រាមសម្លាប់ចោលនោះ ក្បត់ដោយអ្នកនាំផ្លូវ របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ ​ម្នាក់ ក្នុងចំណោមចំណាប់ខ្មាំង ២ នាក់ ដែលត្រូវបានក្រុមឧទ្ទាម រដ្ឋ អ៊ីស្លាមជ្រុល និយម នៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី គម្រាមសម្លាប់ កាលពីថ្ងៃអង្គារ ល្គិកណា មិន ទទួលបានលុយ ចំនួន ២០០ លានដុល្លារនោះ ត្រូវបានលក់ទៅអោយ ដោយអ្នកនាំផ្លូវ (Guide) នេះបើ យោ ងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស សឹង្ហបុរី អាស៊ីវ័ន ។


មានការលើកឡើង ពីប្រភពសារព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ អោយដឹងថា​ ចំណាប់ខ្មាំងដែលត្រូវ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមចាប់ឃាត់ខ្លួនបាននោះ ម្នាក់មានឈ្មោះ លោក Kenj i Goto មានវ័យ​   ៤៧ ឆ្នាំ ជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវបានក្បត់ដោយ អ្នកនាំផ្លូវ ដែលនាំផ្លូវគាត់  ទៅប្រទេស  ស៊ីរី  នោះ បានលក់គាត់ទៅដោយក្រុមឧក្រិដ្ឋជន ។

របាយការណ៍ Mainichi Shimbun ដកស្រង់ប្រភពពីមន្រ្តីរដ្ឋាភិបាល សុំ មិន បញ្ចេញឈ្មោះ អោយដឹង ថា លោក Goto កាលពីពេលកន្លងទៅនេះ ធ្លាប់បានបំភ្លឹអោយដឹងថា ពេល   ក្រោយ មកទៀត លោក ត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធ ផ្ទាល់តែម្តង ។រយៈពីរទៅបីថ្ងៃក្រោយមកក្រុមគ្រួសារ លោក Goto មានលំនៅស្ថានក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុននោះ បានទទួលសារអេឡិចត្រូនិចពីក្រុម មួយដែលអះអាងថាខ្លួនជាសមាជិក     ក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម   ដោយ ទាមទារ ប្រាក់ តម្លៃ ជាង ២០០ លានដុល្លារ ជាថ្នូរនឹងការមិនសម្លាប់រូបគាត់ ។

លោក Hiromasa Nakai, ប្រធានអ្នកនាំពាក្យអោយ គណៈកម្មការប្រទេសជប៉ុន ប្រចាំអង្គការសហប្រ ជាជាតិទទួលបន្ទុក មូលនិធិកុមារភាព នោះ អោយដឹងថា លោក Goto ជាបុគ្គលមួយរូបដែលស្រលា ញ់និងចូលចិតសន្តិភាព ។ គាត់បាន  ប្រឺងប្រែង បំពេញកាតព្វកិច្ចជាខ្លាំ ង ក្នុង  ការងារមនុស្សធម៌ ចំ ពោះក្មេងៗ មិនត្រឹមតែនៅក្នុងប្រទេស ស៊ីរីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន សូ ម៉ាលី និងបណ្តាប្រទេសដទៃៗទៀត ដូចគ្នាដែរ ។   ជាការពិត ពួកយើងពិតជាតក់ស្លុតជាខ្លាំង ហើយ ពួកយើងសង្ឃឹមថា គាត់នឹងវិលត្រលប់ មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព ។

នាយករដ្ឋមន្រ្តី ប្រទេស ជប៉ុន លោក Shinzo Abe គូសបញ្ជាក់ក្តែង  កាលពីម្សិលមិញនេះ អោយដឹង ថារដ្ឋាភិបាលរបស់លោក នឹងមិនចុះញម ជាមួយនឹងការវាយ ប្រហារភារវកម្មណាមួយនោះទេ ។ នេះ គឹជាភាពស្វិតស្វាញមួយ ប្រឆាំងទៅនឹងពេលវេលា ប៉ុន្តែរដ្ឋាភិបាល  នឹងប្រឹងប្រែង អោយអស់ពីលទ្ធ ភាព ជាការពិត ខ្ញុំបានបញ្ជាអោយ គ្រប់ជួររដ្ឋាភិបាលដែលពាក់ព័ន្ធ ប្រើ  ប្រាស់នូវ បណ្តាញរបស់ខ្លួន គ្រប់រូបភាព ដើម្បីឈានទៅដល់លទ្ធភាព ក្នុងការធានាបានថា ចំណាប់ខ្មាំងទាំង ២ មានសេរីភាព ។ 


ជប៉ុន នឹងមានរួញរា ពីការគម្រាមគ្រប់រូបភាពណាមួយ ពីសំណាក់ក្រុមភារវករនោះទេ ដាច់ខាតជប៉ុន នឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង ខណៈ   នឹង មានកិច្ចសហប្រតិបត្តិការល្អ​មានជាជំនួយពីបណ្តាអន្តរជាតិ លោក Abe គូសបញ្ជាក់អោយដឹង ៕

- អាន ៖ ជប៉ុន ប្តេជ្ញា ការពារអោយបាន ចំណាប់ខ្មាំង ២ រូប ដែល ISIS គម្រាមសម្លាប់ចោល

- អាន ៖ Hot : វីដេអូ ក្រុមឧទ្ទាម ISIS គម្រាមសម្លាប់ ខ្មាំងជប៉ុន ២ នាក់ បើសិនមិនប្រគល់លុយ ២០០ លានដុល្លារ


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS