CamNews

យល់ដឹង 

ប្រទេសទាំង ១០​ដែល​ស្ដុកទុក​មាស​ច្រើន ជាងគេ​បំផុត លើលោក

មាសគឺជាការលោហៈដ៏ មានតម្លៃមួយដែលត្រូវ បានគេតែងតែ ចាត់ទុកថា ជាការវិនិយោគ មានសុវត្ថិភាព។ ទោះបីជាតម្លៃមាស បានធ្លាក់ចុះពី ការចាប់ផ្តើមឆ្នាំ ២០១៣ តែបណ្ដាលប្រទេសជាច្រើន នៅតែយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់ និងតម្លៃ។

បើទោះបីជាមាន ការចាយវាយមាសច្រើនក្ដី ក៏នៅមានបណ្ដាប្រទេសធំៗ ជាច្រើនបានស្ដុកទុកមាស យ៉ាងច្រើនសន្ធឹក ដើម្បីទំនុកបម្រុង។ ខាងក្រោមនេះ គឺជាប្រទេសទាំង ១០ដែលស្ដុកទុកមាស ច្រើនជាងបំផុត៖

១០. ប្រទេសឥណ្ឌា
កាលពីឆ្នាំ ២០១៣ ឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមា នចាយមាសច្រើន ជាងគេបំផុត ប៉ុន្តែប្រទេសមួយនេះ បែរជាជាប់ចំណាយថ្នាក់ទី១០ ក្នុងការស្ដុកទុកមាសទៅវិញ។ យោងតាមការណ៍បានបញ្ជាក់ថា ឥណ្ឌាស្ដុកទុកមានចំនួន ៥៥៧,៧តោន ដែលគិតជាទឹកប្រាក់ចំនួន ៣២ពាន់លានដុល្លារអាមេរិក (គិតតាមតម្លៃបច្ចុប្បន្ន)។

៩. ប្រទេសហូឡង់
ធនាគារ Netherland Bank មិនត្រឹមតែរក្សាទុកនូវរូបិយវត្ថុប៉ុណ្ណោះទេ ថែមទាំងជាទីស្ដុកទុកមាស សម្រាប់ប្រទេសហូឡង់ផងដែរ។ ប្រទេសមួយនេះ បានស្ដុកទុក មានប្រមាណជា ៦១២,៥តោន គិតជាទឹកប្រាក់ប្រហែល ៣៥ពាន់លានដុល្លារអាមេរិ។ រដ្ឋាភិបាលនៃ ប្រទេសហូឡង់ក៏ បានចាត់ទុកមានជា ព្រះដ៏មានគុណសម្រាប់ ដោះស្រាយពេលមានវិបត្តិផងដែរ។

៨. ប្រទេសជប៉ុន
ធនាគារកណ្តាលជប៉ុនបានបានស្ដុកទុកមានប្រមាណជា ៧៦៥,២តោន ដែលមានតម្លៃ ៤៥ ពាន់លានដុល្លារក្នុងតម្លៃបច្ចុប្បន្ន។ ក្នុងឆ្នាំ ២០១១ ធនាគារកណ្តាល ជប៉ុនបានលក់មាស សម្រាប់ប្រាក់យ៉េន ដើម្បីបន្ថយការធ្លាក់ចុះ វិនិយោគិនបន្ទាប់ពី រលកយក្សស៊ូណា ដ៏ធំ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ។

៧. ប្រទេសរុស្ស៊ី
ធនាគារកណ្ដាលរបស់ប្រទេសរុស្ស៊ី បានស្ដុកទុកមានចំនួន ៩៧៦,៩តោន គិតជាទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារអាមេរិក ក្នុងតម្លៃបច្ចុប្បន្ន។

៦.ប្រទេសស្វ៊ីស
ធនាគារស្វ៊ីសរបស់ប្រទេសស្វ៊ីស បានយកចិត្តទុកដាក់ទៅ លើការបម្រុងទុកនូវមាស ស្ទើតែស្នើនឹងរូបិយវត្ថុរបស់ខ្លួន ព្រោះថាមាសអាច ដោះស្រាយបានគ្រប់វិបត្តិ ដោយបច្ចុប្បន្ននេះ ស្វ៊ីសស្ដុកទុកមានចំនួន ១០៤១,១តោន មានតម្លៃប្រហែល ៦២ពាន់លានដុល្លារអាមេរិក តម្លៃបច្ចុប្បន្ន។

៥. ប្រទេសចិន
បើទោះបីជាប្រទេសចិន មិនបានជាប់ចំណាត់ថ្នាក់ ស្ដុកទុកមាសច្រើនជាងគេក្ដី ប៉ុន្តែប្រទេសនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែល ចាយមាសលំដាប់ទី២ បន្ទាប់ពីឥណ្ឌា។ របាយការណ៍ឆ្នាំ ២០១៣ បានបញ្ជាក់ថា ធនាគារប្រជាជនចិន បានស្ដុកទុកមាសចំនួន ១០៥៤,១តោន។

៤. ប្រទេសបារាំង
ធនាគារជាតិបារាំង Banque De France បានស្ដុកទុកមាសចំនួន ២៤៣៥,៤តោន គិតជាប្រាក់តម្លៃ ១៤៦ពាន់លានដុល្លារអាមេរិក តម្លៃបច្ចុប្បន្ន។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា ប្រទេសបារាំងបាន លក់មាសប្រហែលជា ៥៧២តោន ក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយវិបត្តិ។

៣. ប្រទេសអ៊ីតាលី
ប្រទេសអ៊ីតាលី បានចាប់ចំណាក់ថ្នាក់ជា ប្រទេសធំលំដាប់ទី៣ ដែលស្ដុកទុកមាស បានច្រើនជាងគេ ដោយធនាគារកណ្ដាលនៃប្រទេសនេះ បានស្ដុកមាសចំនួន ២៤៥១,៨តោន។ ជាង ៧១ភាគរយនៃមាស ដែលបានស្ដុកទុក គឺសម្រាប់វិនិយោគបរទេស។

២. ប្រទេសអាល្លឺម៉ង់
ធនាគារកណ្ដាល នៃប្រទេសអាល្លឺម៉ង់ បានស្ដុកទុកមាសចំនួន ៣៣៩១,១តោន ដែលមានតម្លៃ ១២៥ពាន់លានដុល្លារអាមេរិក។

១. សហរដ្ឋអាមេរិក
ក្នុងចំណោមប្រទេសទាំង១០ សហរដ្ឋអាមេរិក បានក្លាយជាប្រទេស ដែលស្ដុកទុកមាស ច្រើនជាងគេបំផុតក្នុងលោក ដោយសរុបទាំងអស់មានចំនួន ៨១៣៣,៥តោន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh