CamNews

យល់ដឹង 

ថ្ងៃនេះ ផែនដីនៅឆ្ងាយពីព្រះអាទិត្យបំផុត

សម្រាប់ឆ្នាំនេះ នៅក្នុងថ្ងៃនេះ ផែនដីរបស់យើង ធ្វើដំណើរទៅដល់ចំណុចឆ្ងាយពីព្រះអាទិត្យបំផុត នេះបើតាមការប្រកាសអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ។

ស្ថានិយតារាវិទ្យានៃកងទ័ពជើងទឹកអាមេរិក អោយដឹងថា ថ្ងៃនេះ ផែនដីរបស់យើងធ្វើដំណើរដល់
ចំណុចឆ្ងាយពីព្រះអាទិត្យបំផុតសម្រាប់ឆ្នាំនេះ គឺនៅវេលាម៉ោង ១១ព្រឹក(ម៉ោងនៅកម្ពុជា)។ ទំព័រ
space ក៏បានផ្សាយដែរថា ត្រង់ចំណុចនោះ ព្រះអាទិត្យ និងផែនដី មានគម្លាតពីគ្នា ប្រមាណជា ១៥២លានគីឡូម៉ែត្រ។

ចម្ងាយជាមធ្យមរវាងព្រះអាទិត្យ និងផែនដីគឺ ១៥០គីឡូម៉ែត្រ ប៉ុន្ដែដោយសារតារាវិថីរបស់ផែនដី
គឺមានរូបរាងដូច elip(មិនមូលដូចបាល់) ដូច្នេះ វាមានចំណុចឆ្ងាយបំផុត និងជិតបំផុត ធៀបនឹង
ព្រះអាទិត្យ។ ពេលវេលាដែលផែនដីធ្វើដំណើរដល់ចំណុចជិតព្រះអាទិត្យបំផុតនោះ គឺនៅក្នុងខែ
កុម្ភៈ។

តាមភាពជាក់ស្ដែង ផែនដីនឹងធ្វើដំណើរទៅដល់ចំណុចជិតព្រះអាទិត្យបំផុត គឺចាប់ពីថ្ងៃទី ១ ដល់
ថ្ងៃទី ៥មករា និងទៅដល់កន្លែងឆ្ងាយព្រះអាទិត្យបំផុតចាប់ពីថ្ងៃទី ២ ដល់ ទី ៥កាក្កដា។

គួររំឭកថា កាលពីឆ្នាំទៅ ផែនដីបានធ្វើដំណើរទៅដល់ចំណុចឆ្ងាយពីព្រះអាទិត្យបំផុត គឺនៅថ្ងៃទី ៤កាក្កដា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: sience ,  space ,  sun ,  earth