Kirobo ដែលជាមនុស្សយន្ដចេះនិយាយរបស់ជប៉ុន មួយគ្រឿង ថ្មីៗនេះ បានធ្វើការសន្ទនាជាលើក
ដំបូងជាមួយអវកាសយានិកម្នាក់ នៅលើស្ថានីយអវកាសអន្ដរជាតិ (ISS) ។
កាលពីថ្ងៃទី ៦ធ្នូកន្លងទៅ មនុស្សយន្ដចេះនិយាយរបស់ជប៉ុនមួយ ដែលមានឈ្មោះថា Kirobo
បានជជែកគ្នាជាមួយអវកាសយានិក ជនជាតិជប៉ុនមួយរូប គឺលោក Koichi Wakata នៅស្ថានីយ
អវកាសអន្ដរជាតិ។ វីដេអូស្ដីអំពីកិច្ចសន្ទនានេះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញអ៊ីនធើរណិត
កាលពីថ្ងៃទី ២០ធ្នូ ឆ្នាំ ២០១៣។
ក្នុងខ្សែវីដេអូនេះ អវកាសយានិក លោក Wakata ថ្លែងថា លោករីករាយណាស់នៅពេលបានជួប
Kirobo ហើយបានសួរដល់ Kirobo ថា មានអារម្មណ៍បែបណា នៅពេលស្ថិតក្នុងបរិយាកាសមិន
មានទំនាញផែនដីបែបនេះ។
Robot Kirobo និងអ្នកអវកាស Koichi Wakata ជជែកគ្នានៅក្នុងស្ថានីយ ISS
ឆ្លើយតបនឹងសំណួររបស់ Koichi Wakata មនុស្សយន្ដ Kirobo ថ្លែងថា ខ្លួនទម្លាប់នឹងបរិយាកាស
បែបនេះ ហើយមិនមានអារម្មណ៍ថា មានបញ្ហានោះទេ។
ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា កិច្ចសន្ទនានេះ គឺជាផ្នែកមួយនៃការពិសោធ ដើម្បីពិនិត្យទៅលើមុខ
ងារទំនាក់ទំនងរបស់ Kirobo ។
ទំព័រ Telegraph បានឱ្យដឹងថា ជំនួសឱ្យការប្រើប្រាស់សម្លេង និងកន្សោមពាក្យដែលត្រូវបានគេ
បង្កើតឡើងស្រាប់ ដើម្បីឆ្លើយនឹងសំណួរ Kirobo បែរជាមានសមត្ថភាពដោះស្រាយសំណួរ និងឆ្លើយ
តបទៅតាមរចនាសម្ព័ន្ធឃ្លោងឃ្លា និងពាក្យដោយឡែករបស់វា។ យោងតាមការវាយតម្លៃរបស់ក្រុម
អ្នកវិទ្យាសាស្ដ្រ និងក្រុមអ្នកអវកាស ការសន្ទនារបស់ Kirobo ពិតជាប្រកបដោយភាពឆ្លាតវៃ។
គួររំឭកថា Kirobo ត្រូវបាននាំទៅកាន់អវកាស កាលពីថ្ងៃទី ៤សីហា។ មនុស្សយន្ដនេះ មានកំពស់
៣៤សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ១គីឡូក្រាម។ ឈ្មោះ Kirobo នេះ ត្រូវបានផ្សំឡើងដោយ
ពាក្យ “សង្ឃឹម” និងពាក្យ “robot" ។
ប្រភពព័ត៌មានឱ្យដឹងថា ការពិសោធក្នុងអវកាសជាមួយ Kirobo នឹងត្រូវធ្វើឡើងជាបន្ដបន្ទាប់ រហូត
ដល់វាត្រូវបានបញ្ជូនមកកាន់ផែនដី នាចុងឆ្នាំក្រោយ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Android នៅតែឈរលំដាប់លេខ១, Windows Phone បន្តដេញតាម iOS
មនុស្សយន្ដថ្មីរបស់ណាសា នឹងទៅជាន់ភពអង្គារ មុនមនុស្សទៅដល់
Microsoft បានបាត់បង់ វិស្វករដ៏ល្បីឈ្មោះ មួយរូប ទៅក្នុងដៃ Google
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Telegraph