CamNews

ព័ត៌មានបច្ចេកវិទ្យា 

រាប់ពាន់ឆ្នាំទើបបានជួបម្ដង! មនុស្សជិតនឹងបានទស្សនាការកកើត របស់ផ្កាយថ្មី នៅលើមេឃ ក្នុងឆ្នាំ ២០២២

ការប៉ះទង្គិចដ៏ធំមួយរវាងផ្កាយពីរ ដែលស្រូបចូលគ្នាក្នុងរយៈពេល ១ពាន់ឆ្នាំកន្លងមក អាចនឹង
បង្កើតបានជាផ្កាយថ្មីមួយដែលមានពន្លឺភ្លឺខ្លាំង ក្នុងពេលរាត្រី នៅឆ្នាំ ២០២២។


យោងតាម RT ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក នៅឯសកលវិទ្យាល័យ Calvin រដ្ឋ Michigan បាន
ព្យាករណ៍ថា នៅឆ្នាំ ២០២២ មនុស្សនឹងបានឃើញការកកើតផ្កាយថ្មីមួយ ជាលើកដំបូងក្នុងប្រវត្តិ
សាស្ដ្រមនុស្សជាតិ។

សាស្ដ្រាចារ្យ Larry Molnar មកពី សកលវិទ្យាល័យ Calvin និងក្រុមការងារ ជឿថា មនុស្សអាច
នឹងមើលឃើញការកកើតរបស់ផ្កាយថ្មីនេះ នៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីការប៉ះទង្គិចរបស់ផ្កាយ
ភ្លោះ KIC9832227។

ផ្កាយទាំងពីរនេះ វិលជុំវិញគ្នា ដោយចំណាយពេលប្រហែល ១១ម៉ោង ក្នុងមួយជុំ។ ប៉ុន្តែ ក្រុម
អ្នកវិទ្យាសាស្ដ្រអាចព្យាករណ៍អំពីល្បឿនកាន់តែលឿនរបស់ផ្កាយនេះ ហើយប្រការនេះបានឱ្យ
ដឹងថា ការផ្ទុះមួយនឹងកើតឡើង ធ្វើឱ្យមានការកកើតផ្កាយថ្មី។

បន្ទាប់ពីការផ្ទុះ ផ្កាយថ្មីនោះ នឹងក្លាយជាផ្កាយដែលមានពន្លឺភ្លឺបំផុតនៅលើមេឃ នាពេលរាត្តី ក្នុង
រយៈពេលប្រហែល ៦ខែ មុនពេលពន្លឺរបស់វាចុះខ្សោយបន្តិចម្ដង ក្នុងរយៈពេលពី ២០ ទៅ ៣០
ឆ្នាំបន្ទាប់។


អ្នកដែលចូលចិត្តវិស័យតារាសាស្ដ្រ អាចទស្សនាផ្កាយថ្មីនេះ នៅក្នុងតំបន់ខាងឆ្វេងដៃនៃកញ្ចុំ
ផ្កាយ Cygnus ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ RT/ telegraph


Tags: ការកកើតផ្កាយ KIC9832227