CamNews

សុខភាព 

វិធី ៤យ៉ាង ព្យាបាលជំងឺឈឺក្រពះ ឱ្យជាសះស្បើយ ក្នុងរយៈពេលខ្លី

ជំងឺឈឺក្រពះ ជាបញ្ហាដ៏សំខាន់មួយ ក្នុងចំណោមជំងឺផ្សេងៗ ជាច្រើនទៀត ដែលបណ្តាលមកពី
ការទទួលអាហារ និង ភេសជ្ជ មិនបានត្រឹមត្រូវ ឬ មិនបានទៀងទាត់ពេលវេលា ឬ បណ្តាលមក
ពីការទទួលសា្រ ឬ ស្រាបៀរ ច្រើនពេក។

ខាងក្រោមនេះ គឺជាវិធីងាយៗ  មួយចំនួន  សំរាប់ព្យាបាលជំងឺឈឺក្រពះ  ឱ្យជាសះស្បើយឡើង
វិញ បានក្នុងរយៈខ្លី។

១/ ឈប់ទទួលទានអាហារពីរម៉ោងសិន ដើម្បីមើលថាតើក្រពះរបស់អ្នកឈប់ឈឺហើយ
ឬ នៅ៖
រួចសម្រាកនៅលើគ្រែ ឬ  សាឡុង របស់អ្នក  បន្ទាប់មក  ដាក់ខ្នើយមួយនៅក្រោមជើង
ដើម្បីឱ្យជើងរបស់អ្នក នៅខ្ពស់ជាងក្បាលរបស់អ្នក រួចបិទភ្នែក ព្យាយាមសម្រាក។

២/ សូមព្យាយាមទទួលទានខ្ញី ដើម្បីកាត់បន្ថយការក្អួតចង្អោរ  ការសិក្សាជាច្រើន   បានបង្ហាញ
ខ្ញីអាចជួយព្យាបាលការក្អួតចង្អោរបានយ៉ាងស័ក្តិសិទ្ធិ។ យកសម្រកខ្ញី ឬខ្ញីស្រស់ លាយជាមួយ
ទឹកឃ្មុំបនិ្តច ដើម្បីធ្វើឱ្យតែខ្ញី អាចជួយព្យាបាលការក្អួតចង្អោរ និងកាត់បន្ថយការឈឺក្រពះ បាន
ភ្លាមៗ។ សូមទទួលទាន ៣ដង ក្នុង១ថ្ងៃ។ វាក៏អាចព្យាបាល   ការក្អួតចង្អោរ  សំរាប់ស្រ្តីមានផ្ទៃ
ពោះបានផងដែរ។
៣/ យកទឹកក្តៅឧណ្ឌៗ ដាក់ស្អំ  នៅលើពោះរបស់អ្នក ធ្វើបែបនេះ   អាចបំបាត់ការឈឺចាប់ នៅ
ពេលដែលអ្នកកំពុងឈឺក្រពះ។

៤/ ទទួលទានទឹកដោះគោមួយកែវ ជារៀងរាល់ថ្ងៃ ព្រោះថា ទឹកគោះ អាចជួយបន្សាបសារធាតុ
អាស៊ីតនៅក្នុងក្រពះ របស់អ្នក ដែលតែងតែធ្វើឱ្យអ្នកមានអាការឈឺចាប់  នៅចុងដង្ហើមម្តងៗ។
ម្យ៉ាងវិញទៀត សូមជៀសវាង ការទទួលទានអាហារណាដែលមានជាតិហ្គាស ស្រា ឬ ស្រាបៀរ
មួយរយៈសិន រហូត បានជាសះស្បើយ៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle Health How to Cure a Stomach Ache