CamNews

តារា 

Manchester United បើកការចចារ ជាផ្លូវការជាមួយ Sporting Lisbon ក្នុងការយក កីឡាករ Carvalho

គំរោង ២០០ លានផោនស្តារមុខ របស់ក្រុម Manchester United កំពុងតែ ដំណើរការ ម្តងបន្តិចៗ ។ សប្តាហ៍មុន យើងបានទទួល ព័ត៌មានថា Manchester United បាននិង កំពុងសំលឹងមើល កីឡា- ករ ​របស់ Sporting Lisbon ហើយ មានគំរោងអោយ តំលៃ ២០ លានផោន ។

Gathering speed: United will discuss a deal with Portuguese side Sporting Lisbon for William Carvalho
Carvalho (ឆ្វេង)

ថ្ងៃនេះ Manchester United បានបើក ការចចារ ជាផ្លូវការហើយ ជាមួយនិងក្រុម Sporting Lisbon ក្នុងការនាំយក កីឡាករ លេងផ្លូវកណ្តាល Carvalho ដែលមានវ័យ ២១ ឆ្នាំ កើតនៅ អង់ហ្គូឡា ។ ក្រុម Sporting Lisbon បានដាក់ តំលៃតំបូងទៅ កាន់បិសាចក្រហម ក្នុងការទិញ កីឡាករ Carvalho ក្នុងដំណាក់កាល ដំបូងគឺ ៣៥ លានផោន ។ តំលៃនេះរៀងថ្លៃ គ្រាន់បើ ហើយអ្នក វាយតំលៃ របស់ បិសាចក្រហម បានតថ្លៃសុំចុះ ៤ លានផោន គឺនៅសល់ ២៩ លានផោន ។ បានប្រភព ព័ត៌ មាន បានអោយដឹងថា Manchester United ចង់បាន Carvalho មុនពេល World Cup ឈានចូល មកដល់ ។

Seal: United will want to get a deal done for the Portuguese midfielder (bottom) before the World Cup

Carvalho នៅកណ្ដាល ខាងក្រោម Ronaldo

ប្រភព ព័ត៌មានផ្សេងទៀត បានអោយដឹងថា Carvalho គឺជាកីឡាករ ដែល Manchester United ចង់បានជាខ្លាំង ដូចនេះហើយ ទើបក្រុម Sporting Lisbon បានដាក់ថ្លៃ យ៉ាងនេះ ហើយដោយ សារតែ ដឹងថា Manchester United ចង់បានកីឡាករ មុនពេល World Cup ។ ដូចនេះ ប្រសិនបើ Manchester United នៅតែចង់បាន Carvalho មុនពេល World Cup នោះប្រហែល ជាត្រូវអោយថ្លៃ ខ្ពស់ជាងនេះ ទើបអាចបានលឿន ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football carvalho manchester united sporting lisbon