CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook តម្រូវឱ្យអ្នកប្រើ បង់មួយដុល្លារ ក្នុងការផ្ញើសារបានសម្រេច

Facebook ​កំពុងតែសាកល្បងដំណើរការនូវវិធីរកប្រាក់បែបថ្មីពីអ្នកប្រើប្រាស់ ដោយស្នើឱ្យអ្នក
ប្រើ Facebook បង់ប្រាក់ចំនួន ១ដុល្លារដើម្បីឱ្យសាររបស់ពួកគេ បង្ហាញខ្លួននៅក្នុងប្រអប់សារ
របស់អ្នកទទួល។

បច្ចុប្បន្ន អ្នកប្រើប្រាស់ Facebook អាចផ្ញើសារទៅដល់មនុស្សដែលគេមិនទាន់បានក្លាយជា
មិត្ត។ ប៉ុន្ដែសារទាំងនេះ តែងតែត្រូវបានដាក់បញ្ចូលទៅក្នុងប្រអប់ Other ជាញឹកញាប់ទៅវិញ។
ដើម្បីចៀសវាងបញ្ហានេះ Facebook បានលើកទឹកចិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ឱ្យ
ចំណាយប្រាក់ចំនួនតែ ១ដុល្លារប៉ុណ្ណោះ ដើម្បីអាចធ្វើឱ្យសារទាំងនោះ បង្ហាញខ្លួននៅក្នុងប្រអប់
សារ Inbox របស់អ្នកទទួល។ អ្នកប្រើប្រាស់ Facebook នឹងត្រូវចំណាយប្រាក់តែម្ដងគត់ សម្រាប់
សេវានេះ ហើយការផ្ញើសារលើកក្រោយៗទៀត នឹងមិនត្រូវបានតម្រូវឱ្យបង់ប្រាក់នោះទេ។

Facebook បច្ចុប្បន្ន កំពុងសាកល្បងសេវានេះ នៅអាមេរិក ដើម្បីវាយតម្លៃតម្រូវការ មុនពេលដាក់
ឱ្យដំណើរការនៅទូទាំងពិភពលោក។ ប៉ុន្ដែ មនុស្សមួយចំនួនយល់ថា រូបភាពនៃការប្រមូលប្រាក់
បែបនេះ ដូចជាមិនសមហេតុផល ហើយថា ពួកគេនឹងមិន​ចំណាយប្រាក់ទៅលើសេវានេះ៕

 

ដោយ ៖ សីហា
ប្រភព ៖ VE



Tags: massage Facebook ហ្វេសប៊ុក សេវាថ្មី