CamNews

កីឡាអន្តរជាតិ 

តេវេស នឹងរកគ្រាប់បាល់បានច្រើននៅ​ AC Milan

កីឡាករខ្សែប្រយុទ្ធរបស់AC Milan Zlatan lbrahimovic ជឿជាក់ថាប្រសិនបើកីឡាករ
កាលូស តេវេស ត្រូវបានចុះហត្ថលេខាចូលរួមលេងអោយក្លឹប, នោះ តេវេសនឹងអាច
រកគ្រាប់បាល់យ៉ាងច្រើននៅAC Milan។
កិច្ចពិភាក្សារវាង Manchester City និង AC Milan នៅតែបន្តធ្វើឡើងជាមួយនិងកិច្ចសន្យា
ខ្ចីជើងដែលនិងធ្វើការផ្លាស់ប្តូរជាអចិន្រ្តៃយ៍នៅចុងរដូវកាល។
តែទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ lbrrahimovic មិនមានការងឿងឆ្ងល់នោះទេ
ដែលថាកីឡាករ កាលូស តេវេស នឹងរកគ្រាប់បាល់បានច្រើននៅក្នុងក្របខណ្ឌ Serie A។
លោកបាននិយាយថា "ប្រសិនបើ តេវេសមកដល់, រវាងពួកយើងទាំងពីរនឹងរកគ្រាប់បាល់
បានយ៉ាងច្រើន។ ខ្ញុំចង់អោយក្រុមឈ្នះរាល់ការប្រកួត មិនខ្វល់ថាកីឡាករណាជាអ្នករក
គ្រាប់បាល់នោះទេ"។
ជាមួយគ្នានេះដែរ ក្លឹប Inter Milan ក៏បានធ្វើការចូលរួមប្រជែងដើម្បីយកកីឡាករ តេវេស
ទៅកាន់ក្លឹបរបស់គេផងដែរ។
AC Milan បច្ចុប្បន្ននេះឈរលើកំពូលតារាងក្របខណ្ឌអ៊ីតាលី Serie A ដែលមាន៣៧ពិន្ទុ
ខណៈពេលដែល Inter Milan ឈរលើចំណាត់ថ្នាក់ទី៥ មាន ២៩ពិន្ទុ៕

ដោយ វឌ្ឍនា

Tags: manchester cityac milancarlos tevez