CamNews

ព័ត៌មានបច្ចេកវិទ្យា 

ហាងលក់ ផលិតផល Canon បើកដំណើរការ ក្នុងផ្សារ KTH Premium Powermall

Canon គឺជាសាជីវកម្ម ចម្រុះជាតិសាសន៍ របស់ ប្រទេសជប៉ុន ដែលឈានមុខគេ ជាសកលក្នុង
ផ្នែករូបភាព និងដំណោះស្រាយ រូបភាពឌីជីថល ដែលមានជំនាញ នៅក្នុងការ បង្កើតរូបភាព
និងផលិតផល អ៊ុបទិក រួមមាន កាមេរ៉ាឌីជីថល ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កេន និង Projector ។

យោងតាម  តួលេខ ចុងក្រោយ នៃលទ្ធផលប្រាក់ចំណូល ដែលចេញផ្សាយដោយ IFI CLAIMS
Patent Services កាលពីថ្ងៃទី 10 ខែមករា ឆ្នាំ 2013ក្រុមហ៊ុន Canon Inc. ជាប់ចំណាត់ថ្នាក់ ទី
មួយ ក្នុងចំណោម ក្រុមហ៊ុនជប៉ុន និងចំណាត់ថ្នាក់ទីបី នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2012។ តាម
រយៈក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon ត្រូវបានណែនាំ ដោយទស្សនៈវិទូ Kyosei
ដែលផ្តោតលើការរស់នៅ និងការងាររួមគ្នា សម្រាប់លទ្ធផល ដ៏ត្រចះត្រចង់។

ការបើកដំណើរការ នៃទីតាំងបញ្ជរលក់Canon នៅក្នុងផ្សារទំនើប KTH Premium Powermall ក្នុង
រាជធានីភ្នំពេញ គឺជាការបញ្ជាក់ ពីការប្តេជ្ញា របស់ក្រុមហ៊ុន Canon ក្នុងការពង្រីក ពាណិជ្ជកម្ម
របស់ខ្លួន ក្នុងប្រទេសកម្ពុជា ដោយការផ្តល់នូវ “បទពិសោធន៍ Canon” ក្នុងហាងផលិតផល អេ
ឡិចត្រូនិក លំដាប់កំពូល។ ហាងCanon នៅក្នុងផ្សារទំនើប KTH Premium Powermall ផ្តល់នូវ
ផលិតផលCanon ម៉ូដែលថ្មីៗដូចជាកាមេរ៉ាខ្នាតតូច កាមេរ៉ា DSLRsកាមេរ៉ាថតវីដេអូ ម៉ាស៊ីនព្រីន
Laser ម៉ាស៊ីនព្រីន Inkjet ម៉ាស៊ីនស្កេន និងម៉ាស៊ីន គិតលេខ។ ហើយក៏មាន ការតាំងបង្ហាញ ជា
ឈុតសម្រាប់ អតិថិជន សាកល្បង មុនសម្រេចចិត្តទិញផងដែរ។ ក្រុមបុគ្គលិក ផ្សព្វផ្សាយ ក៏ស្ថិត
នៅទីនោះ ដើម្បីជួយសម្រួល រាល់តម្រូវការ របស់អតិថិជន និងផ្តល់ ការសាកល្បង ផលិតផល
ដោយផ្ទាល់ដៃ។

លោក Andy Lee នាយកក្រុមហ៊ុន i-Qlick (Cambodia) Pte Ltd ដែលស្ថិតក្រោមការ គ្រប់គ្រង
របស់ក្រុមហ៊ុន Canonក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងមាន សេចក្តីសោមនស្ស
បំផុត ចំពោះការបើកហាង Canon ទីបួនរបស់យើងក្នុងផ្សារទំនើប KTH Premium Powermall ដែលជួយឲ្យអតិថិជនកាន់តែរីករាយនឹងបទពិសោធន៍ Canon ដ៏ សម្បូរបែប។ ដូចយើងបានដឹង
ហើយថា Canon គឺជាម៉ាកសញ្ញាដ៏ល្បីទូទាំងពិភពលោក និងជា ផលិតផល គុណភាពខ្ពស់ប្រកប
ដោយការច្នៃប្រឌិត ឥឡូវនេះ ជាមួយហាង Canon ថ្មីនេះ អតិថិជនជាច្រើន អាចសាកល្បងផលិត
ផលទាំងអស់នេះដោយផ្ទាល់ដៃ ជាមួយសេវាកម្ម ដ៏រាក់ទាក់ពីបុគ្គលិក ប្រចាំនៅទីតាំងបញ្ជរលក់
ផលិតផល”។

លោកស្រី SiripornNimtiparat នាយកប្រតិបត្តិក្រុមហ៊ុន KTH Telecom Co., Ltd បានមានប្រសាសន៍
ថា “ការរីកចម្រើននៃបែបផែនជីវិតរបស់ប្រជាជនកម្ពុជាបានតម្រូវឲ្យមាន កាមេរ៉ា គុណភាព ល្អ
បំផុត ដើម្បីផ្តិតយកព្រឹតិ្តការណ៍ សំខាន់ៗ សម្រាប់ទុកជាការចងចាំដ៏ល្អ របស់ ពួកគាត់។ ទន្ទឹមនឹង
នេះផ្សារទំនើប KTH Premium Powermall ក៏ជាកន្លែងដែលយើងចង់ផ្តល់នូវដំណោះស្រាយសម្រាប់
បរិស្ថាន ការងារ ដែលយើងជឿថា Canon អាចផ្តល់នូវ រចនាសម្ព័ន្ធ IT ល្អបំផុត ហើយយើងរីករាយ
ក្នុងការធ្វើជាដៃគូជាមួយទីតាំងបញ្ជរលក់Canon ដើម្បីផ្តល់នូវ ដំណោះស្រាយ រួមល្អបំផុត សម្រាប់
បែបផែនជីវិត និងការងារ ដែលជាផ្នែកមួយនៃផ្សារទំនើប KTH Premium Powermall របស់យើង”។

សូមអញ្ជើញមកទស្សនាអគារពិព័រណ៍ i-Qlick Canon នៅផ្សារទំនើប KTH Premium Powermall
ស្ថិតនៅលើផ្ទៃក្រឡា 1200 ម៉ែត្រការ៉េ តាមបណ្តោយមហាវិថីម៉ៅសេទុង។ សម្រាប់ការបង្កើន
ភាពងាយស្រួល នៃការទិញទំនិញរបស់អតិថិជន ផ្សារទំនើប KTH Premium Powermall បានផ្តល់
នូវកន្លែងចតរថយន្តធំទូលាយ មានសេវាបម្រើអតិថិជន មានកន្លែងសម្រាកកាយ និងមានសន្តិ
សុខការពារ។ បន្ថែមលើនេះ ផ្សារទំនើបក៏បានបង្កើតនូវការច្នៃប្រឌិតថ្មីៗជាច្រើនដូចជាបរិវេណ
“Experience Area” សម្រាប់អតិថិជន សាកល្បងប្រើផលិតផលថ្មីៗ និងបរិវេណ Power Mall
Studio សម្រាប់បង្ហាញអតិថិជន អំពីវិធីប្រើផលិតផល និងការផ្តល់នូវរាល់ដំណោះស្រាយ 360
ដឺក្រេ ដើម្បីជួយដល់អតិថិជនឲ្យ ស្វែងយល់អំពីបច្ចេកវិទ្យា ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Canon KTH Premium Powermall hightech news