មកដល់ថ្មីទៀតហើយក្រុមហ៊ុន Kawasaki បានធ្វើការរចនាម៉ូត យ៉ាងល្អស្រស់ និងប្រណិតទៅលើម៉ូតូ ម៉ូដែលថ្មីគឺ KLX 140L។
ម៉ូដែលថ្មីរបស់ Kawasaki គឺ KLX 140L នេះ ត្រូវបានគេចាត់ទុកថាជាប្រភេទម៉ូតូ ស្ថិតក្នុងថា្នក់កំពូលដែលទទួលបានការគាំទ្រ ពីបណ្ដាអ្នកប្រើប្រាស់ ដោយហេតុយើងមិនចាំបាច់មានការងឿងឆ្ងល់ ទេថា ហេតុអ្វី បើយើងពិនិត្យលើភិនភាគរូបរាងខាងក្រៅតាមរូភាពវិញ គេបានបង្ហាញថា ម៉ូតូមួយនេះ គឺមាន កំពស់ ៣១.5 in ។
លក្ខណៈសម្បត្ដិរបស់ Kawasaki KLX 140L ដែលត្រូវបានគេបំពាក់ គឺ មាន កម្លាំង ម៉ាស៊ីន ១៤៤ cc ប្រើកម្លាំងម៉ាស៊ីន ៥ លេខ លើប្រព័ន្ធ Carburetor មាន សមត្ថភាពប្រើល្បឿនប្រហែល ៥៧ ម៉ាយក្នុងមួយម៉ោង ហើយផលិតសម្រាប់ឆ្នាំ ២០១៥។ ចំណែកឯ តម្លៃវិញបើយោងទៅតាមគេហទំព័រ topspeed បង្ហាញថា ៣៣៩៩ ដុល្លារ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed