អង់គ្លេស៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ ចូលទៅក្នុងអ៊ីនធ័រណេត នៃកុមារវ័យក្មេងម្នាក់
ដែលបានគប់កាំបិត យ៉ាងស្ទាត់ជំនាញ ហើយដោយបានយកម្ដាយរបស់គេ ជាគោលដៅនៃការ
គប់កាំបិតផងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការស្ងើចសរសើរ និងបុកពោះផងដែរ។
Pinder គឺជាសិស្សម្នាក់ ដែលមានវ័យ ១០ឆ្នាំ ដែលរស់នៅជាមួយម្ដាយ នៅតំបន់ Bisbrooke ទី
ក្រុង Leicestershire ចក្រភពអង់គ្លេស ត្រូវបានគេទទួលស្គាលថា ជាកុមារាម្នាក់ ដែលមានភាព
ប៉ិនប្រសព្វបំផុត ក្នុងការគប់កាំបិតចំនួន ៥ ទៅ ៦ដើម អោយចំគោលដៅបានល្អ។ អ្វីដែលអស្ចារ្យ
នោះគឺថា នៅពេលដែលគេគប់កាំបិត គឺគេបានយកម្ដាយ របស់គេអោយឈរ នៅចំផ្ទាំងគប់
បន្ទាប់មកគេបានព្យាយាម គប់កាំបិតម្ដងមួយៗ អោយខុសពីដងខ្លួនម្ដាយរបស់គេ។
នាង Erika មានវ័យ ៣៧ឆ្នាំ ដែលជាម្ដាយរបស់គេ បាននិយាយថា កូនប្រុសគាត់ Pinder ហាក់
បីដូចជាមានចំង់ចំណូលចិត្ដលេងគប់កាំបិតនេះ តាំងពីគេមានអាយុ ៥- ៦ឆ្នាំម្លេះ។ គេតែងតែ
សាកហាត់គប់កាំបិត នៅពេលដែលគេ ធ្វើកិច្ចការសាលា ឬកិច្ចផ្ទះចប់។ នេះជាវីដេអូក្លីប សូម
ចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ newsday