CamNews

ថេបប្ល៊ែត 

ថេប្លេត ៨ម៉ូដែល របស់ Samsung នឹងបង្ហាញខ្លួន ក្នុងឆ្នាំ ២០១៥

ថ្មីៗនេះ ប្រភពពី SamMobile ដែលស្និទ្ធនឹង Samsung បានចុះផ្សាយនូវព័ត៌មានទាក់ទិននឹង
កុំព្យូទ័រថេប្លេតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលនឹងបញ្ចេញលក់ក្នុងឆ្នាំនេះ។ SamMobile ឱ្យ
ដឹងថា បណ្ដាថេប្លេតថ្មីរបស់ Samsung នឹងស្ថិតក្នុងត្រកូល Galaxy Tab និង Galaxy Note ។
ផលិតផល Galaxy Tab រួមមាន ៖

-Galaxy Tab AS – SM-T351
-Galaxy Tab AL – SM-T551
-Galaxy Tab AS – SM-T350
-Galaxy Tab AL – SM-T550
-Galaxy Tab AL Plus – SM-P551
-Galaxy Tab AL Plus – SM-P550
-Galaxy Tab AS Plus – SM-P351
-Galaxy Tab AS Plus – SM-P350

Samsung Galaxy Tab S 10.5

ប្រភពខាងលើបានបញ្ជាក់ថា Galaxy Tab AS និង Galaxy Tab AL អាចនឹងជាថេប្លេតបន្ទាប់
របស់ម៉ូដែល Galaxy Tab 4 7.0 និង Galaxy Tab 4 10.1 ។ ក្រៅពីនេះ ឧបករណ៍ពីរផ្សេងទៀត
ដែលត្រូវបានគេហៅជាឈ្មោះកូដថា SM-P350/351 និង SM-P550/551អាចជាកំណែតម្លៃមធ្យម
របស់ត្រកូល Galaxy Note ។

Samsung Galaxy Note 10.1

មកដល់ពេលនេះ ព័ត៌មានអំពីគ្រឿងម៉ាស៊ីន និងថ្ងៃបង្ហាញខ្លួនរបស់បណ្ដាថេប្លេតនេះ មិនទាន់
ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ដោយគេគ្រាន់តែដឹងថា វានឹងប្រើប្រព័ន្ធ​ប្រតិបត្តិ Android 5.0
Lollipop។ ប៉ុន្ដែ តាមគម្រោង ថេប្លេតខាងលើ អាចនឹងត្រូវបានគេឧទ្ទេសនាមនៅក្នុងពិព័រណ៍
MWC 2015  ដែលនឹងប្រារព្ធឡើងនៅក្នុងខែមិនាខាងមុខ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Sammobile


Tags: Samsung Galaxy Tab AS Galaxy Tab AL ថេប្លេត ២០១៥