CamNews

ថេបប្ល៊ែត 

ព័ត៌មានស្តីពី Galaxy Tab 3 8.0 លេចចេញ website របស់ Samsung

ប្រហែលជា Galaxy Tab 3 8.0 បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបង្ហាញខ្លួន នៅរដូវ
វិស្សមកាលនេះ ដែលមានទាំង Version Wifi និង 3G, ព័ត៌មានពី website របស់ Samsung
បានបង្ហាញឲ្យដឹងរឿងនេះ។

មិនត្រឹមតែប៉ុណ្ណេះ ប្រហែលជាជិត 99% គឺ Tab 3 8.0 នឹងមានពណ៌ ស នេះដោយយោង
តាមឈ្មោះកូដរបស់វា ដែលមានសរសេរ "White" នៅជាមួយ។ Version Wifi នឹងត្រូវបាន
ដាក់លក់នៅសប្តាហ៍ទី ២៤ នៃឆ្នាំនេះ ពោលគឺប្រហែលជានៅថ្ងៃទី ១០ ខែ មិថុនា។ ក្នុង
នោះ Version 3G នឹងដាក់លក់យឺតជាង ៣​ សប្តាហ៍ គឺនៅសប្តាហ៍ទី ២៧ ដែលចាប់ផ្តើម
ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំនេះ ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Galaxy Tab 3 8.0 Samsung Tablet hightech