CamNews

យល់ដឹង 

វិធីបីយ៉ាង ជួយសន្សំសំចៃ និង កែច្នៃទឹកទុក ប្រើប្រាស់ឡើងវិញ

ទឹក ជាវត្ថុធាតុធម្មជាតិមួយ ដ៏សំខាន់ សំរាប់មនុស្ស សត្វ និង រុក្ខជាតិ ក្នុងជីវភាព រស់នៅជា
ប្រចាំរបស់មនុស្សនៅលើផែនដី។ មានមនុស្សរស់នៅ  ក្នុងប្រទេសមួយចំនួន  បាត់បង់ជីវិត
ដោយសារតែ ខ្វះទឹក សំរាប់បរិភោគ។ ដូច្នេះ លោកអ្នកអាច  សន្សំសំចៃ និង កែច្នៃទឹក ទុក
សំរាប់ប្រើប្រាស់ឡើង បាន តាមវិធីដូចខាងក្រោម។

១/ លាងចាន៖ នៅពេល ដែលអ្នក ប្រើប្រាស់ទឹកលាងសំអាតចាន រួចហើយដាក់ចានទាំង
នោះ នៅលើរាវចាន ឱ្យស្រក់ឱ្យអស់ កុំបង្ហូរចោល  រក្សាទុកទឹក  ដែលសល់ពីការលាងចាន
ទុកស្រោចផ្កា។

២/ ងូតទឹកឱ្យឆ្កែ៖ ពេលងូតទឹកឱ្យឆ្កែ  មិនត្រូវដងទឹក   ចាក់ពីលើវាទេ   វិធីបែបនេះ ធ្វើឱ្យ
បាត់បង់ទឹកច្រើន។ វិធីល្អអ្នកត្រូវ  ចាប់ឆ្កែដាក់ក្នុង ធុង ឬ ឧបករណ៍ណា  ដែលអាចទប់ទឹក
បាន ដើម្បីទឹក ដែលប្រើប្រាស់រួចហើយនោះ ទុកសំរាប់ ស្រោចផ្កា ឬ  រុក្ខជាតិ នៅក្នុងផ្ទះ។

៣/ បោកសំលៀកបំពាក់៖ មិនថាលោកអ្នកបោកសំលៀកបំពាក់ ដោយប្រើដៃ ឬ ម៉ាស៊ីន
សំរាប់បោកនោះទេ សូមកុំបង្ហូរទឹកចោល រក្សាទឹកដែលសល់ ទុកសំរាប់  ដុសសំអាតបន្ទប់
ទឹក និង បង្គន់

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle 3 Ways to Recycle Water Around Your House