CamNews

ប្លែកៗ 

ត្រីឆ្លាមកំណាច ដែលអាចហែលលឿនជាងគេ ក្នុងពិភពលោក ត្រូវគេចាប់បាន

 
ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រ Newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ
ថា នៅក្នុងទឹកសមុទ្រ ប្រទេសអង់គ្លេសឯណ្ណោះវិញ គេចាប់បានត្រីឆ្លាម ដែលជាលក្ខណៈ
ត្រីប្លែកបំផុត ព្រោះត្រីឆ្លាមនោះ គឺអាចរត់លឿនបំផុត ក្នុងចំណោមប្រភេទត្រីឆ្លាមផ្សេងៗ
ទៀត ក្នុងពិភពលោក។



លោក Lewis Jones និងក្រុមរបស់គាត់ បាននិយាយថា ត្រីឆ្លាមនេះ គឺគាត់ជាអ្នកចាប់បាន
ពីទឹកដី Pembrokeshire នៃចក្រភពអង់គ្លេស ហើយត្រីនោះមានឈ្មោះថា Mako Shark ។
Mako Sark អាចហែលទឹកបានល្បឿនដល់ទៅ 46mph និងអាចលោតបំផ្លោងខ្លួនលើផ្ទៃទឹក
កម្ពស់ជិត ១០ម៉ែត្រឯណ្ណោះ។



លោក Lewis បន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ត្រីនេះ គឺមានទម្ងន់ ៩០គីឡូក្រាម និងប្រ
វែង ២ម៉ែត្រ ហើយវា ជាលើកទី ១ នៃការចាប់ត្រីនេះបាន ក្នុងរយៈពេល ៤២ ឆ្នាំកន្លងមក
នេះ៕

ដោយ៖ រដ្ឋា
ប្រភព៖ newsday


Tags: unbelievable,  world's fastest shark,  UK