សេអ៊ូល៖ គ្រឿងអេឡិចត្រូនិច (Samsung) របស់កូរ៉េខាងត្បូង ចាប់ផ្ដើមលក់ផលិតផលដ៏ថ្មីបំ
ផុតរបស់ខ្លួនគឹ Smartphone (Samsung Galaxy S3)។ Smartphone (Samsung Galaxy S3)
គឺជាផលិតផលដ៏អស្ចារ្យបំផុត ដែលអាចយកទៅលក់លើទីផ្សារបានរហូតដល់ ២៨ប្រទេសទូ
ទាំងពិភពលោក។ ចាប់តាំងពីថ្ងៃអង្គារ គេអាចចាត់ទុកវាជាផលិតផល ស្ទើរតែខ្ពស់បំផុតក្នុង
ពិភពលោក។
The Galaxy S3 ត្រូវបាននាំចេញទៅកាន់អង់គ្លេសចាប់តាំងពីដើមខែនេះមកម្លេះ ខណះពេល
ដែលថ្ងៃអង្គារនេះ ផលិតផលនេះបាននាំចេញទៅកាន់ប្រទេសមួយចំនួនទៀត ដូចជា ចក្រភព
អង់គ្លេស បារាំង សហព័ន្ធអារ៉ាប់ និងបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៊ី និងអាស៊ីបូព៌ា។
នេះបើតាមសេចក្ដីរាយការផ្លូវការ របស់កូរ៉េ។ ហើយគឺសង្ឃឹមថា នៅខែកក្កដា ខាងមុខនេះ កូ
រ៉េនឹងនាំផលិតផលនេះទៅលក់អោយបាន ១៤៥ ប្រទេស នៅលើពិភពលោក។
Sansung Galaxy S3 គឺមានទំហំ ៤.៨-inch ដែលស្មើនឹង ១២.២-cm មានន័យថា វាមានទំហំ
ធំជាង S2 ២២ដង ជាផ្ទៃកញ្ចក់។ Samsung អាចចាត់ទុកជាផលិតផលធំបំផុតក្នុងពិភពលោក
ដែលផលិត Smartphones បានចំនួន ៤៤.៥ លានគ្រឿង។ មិនតែប៉ុណ្ណោះ វាអាចលក់ចេញ
ក្នុងទីផ្សារពេលបច្ចុប្បន្ន បានតំលៃសរុប គឺ៣៥.១លានដុល្លារអាមេរិក ជាតម្លៃធៀបទៅនឹង
ផលិតផល Apple. នេះបើតាមការធ្វើការស្រាវជ្រាវ ក្នុងទីផ្សារ។