ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់ធំមួយគ្រឿង Boeing 737-900 របស់ក្រុមហ៊ុនអាកាសចរ
ណ៍ Lion Air ត្រូវបានរកអោយឃើញថា បានបើកទៅបុកនឹងគោ អំឡុងពេលនៃការធ្វើការ
ចុះចត នៅឯអាកាសយានដ្ឋានលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីនេះបើតាមការអោយ
ដឹងពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។
គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ ពោលគឺយន្ត
ហោះដែលធ្វើការហោះហើរក្នុងស្រុកមួយនេះ ពី Jakarta ទៅខេត្ត Gorontalo បានជួបនឹង
ឧបទ្ទេវហេតុបុកគោមួយក្បាល នៅលើផ្លូវរថអំឡុងពេលនៃការចុះចតរបស់ខ្លួន។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីបានកើតមានឡើងនូវឧបទ្ទេវ
ហេតុចៃដន្យនះហើយនោះ គោដែលត្រូវបានបុកនោះ ក៏បានងាប់ ខណៈពេលដែលយន្ត
ហោះ Boeing មួយគ្រឿងនោះ បានបើកធ្លាក់ផ្លូវ ស្របពេលដែលក្រុមមនុស្ស ១០១ នាក់
ដែលធ្វើដំណើរនៅលើយន្តហោះមួយគ្រឿងនោះ មិនបានទទួលរងរបួសអ្វីនោះទេ។
ដោយឡែក អំឡុងពេលនៃការកើតមានឡើងនូវករណីនេះអាកាសយានដ្ឋានទាំងមូលត្រូវ
បានបិទជាបណ្តោះអាសន្ន ខណៈពេលដែលជើងហោះ ហើរមួយចំនួនត្រូវបានលុបចោល
ផ្ទុយទៅវិញ បើតាមសម្តីអ្នកចាត់ការផ្ទាល់ មកពីក្រុមហ៊ុនអាកាសចរណ៍មួយនេះ អោយ
ដឹងថា ជារឿយៗ គេតែងឃើញមានសត្វពាហនៈ នៅលើដងផ្លូវរថនៃការចុះចតរបស់យន្ត
ហោះនៅឯអាកាសយានដ្ឋាន ហើយករណីមួយនេះ ត្រូវតែធ្វើការដោះស្រាយអោយបាន
ឆាប់រហ័ស ទើបជាការប្រសើរ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖CNN